អដ្ឋកថា បរន្តបជាតកទី ១១

ក្បាលទី 47 · ទំព័រ 916

[ ៤១២-៤១៨ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ការប្រឹងប្រែងរបស់ទេវទត្តដើម្បីផ្តាច់ព្រះជន្មរបស់ទ្រង់ ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា អាគមិស្សតិ មេ បបំ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា កាលនោះ ភិក្ខុទាំងឡាយផ្តើមរឿងសន្ទនាគ្នាឡើង ក្នុងធម្មសភាថា អាវុសោ ទេវទត្តខ្នះខ្នែងដើម្បីផ្តាច់ព្រះជន្មព្រះតថាគត គឺ ប្រកបនាយខ្មាន់ធ្នូ ប្រមេលោថ្ម លែងដំរីនាឡាគិរី ធ្វើឧបាយដើម្បីឲ្យព្រះតថាគត ទ្រង់វិនាស ព្រះសាស្តាយាងមកដល់ហើយ ត្រាស់សួរថា ម្នាលភិក្ខុ ទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយ អង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើប ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទេវទត្តមិនមែនព្យាយាម ដើម្បី សម្លាប់តថាគតតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏ ខ្នះខ្នែងដើម្បីសម្លាប់តថាគតដូចគ្នា តែមិនអាចធ្វើត្រឹមតែការតក់ស្លុត ឲ្យតថាគត បានឡើយ សោយតែទុក្ខខ្លួនឯង ហើយទ្រង់នាំយករឿងក្នុងអតីត មក សាធកៈដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វ បដិសន្ធិក្នុងព្រះឧទររបស់អគ្គមហេសី នៃព្រះរាជាអង្គនោះ ចម្រើនវ័យហើយ ទ្រង់សិក្សាសិល្បស្រាស្តគ្រប់យ៉ាងឯនគរតក្កសិលា ទ្រង់ រៀនមន្តដែលធ្វើឲ្យដឹងសំឡេងគ្រប់យ៉ាង ។ ព្រះរាជកុមារទ្រង់ឲ្យនូវតម្លៃគ្រូ