អដ្ឋកថា មហាអស្សារោហជាតកទី ២

ក្បាលទី 47 · ទំព័រ 17

[ ៥០៦-៥០៩ ] ព្រះសាស្តា កាលគង់នៅក្នុងវិហារជេតពន ទ្រង់ប្រារព្ធ ព្រះអានន្ទត្ថេរ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អទេយ្យេសុ ទទំ ទានំ ដូច្នេះជាដើម ។ រឿងបច្ចុប្បន្ន បានពោលទុកហើយខាងដើមនោះឯង ។ ក្នុងជាតកនេះ ព្រះសាស្តាត្រាស់ថា បុរាណកបណ្ឌិតទាំងឡាយ ក៏បានធ្វើហើយដោយអំណាច ឧបការៈដល់ខ្លួន ទើបទ្រង់នាំយកអតីតនិទាន មកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះពោធិសត្វជាព្រះរាជាក្នុងនគរពារាណសី ទ្រង់គ្រង រាជដោយធម៌ ឲ្យទានរក្សាសីល ។ ព្រះបាទពារាណសីនោះ ទ្រង់ព្រះតម្រិះ ថានឹងបង្រ្កាបជាយដែន ដែលបះបោរឲ្យស្ងប់ ទើបទ្រង់ចោមរោមដោយពល យោធាយាងទៅ ទ្រង់ចាញ់ ទើបទ្រង់ឡើងសេះគេចទៅដល់បច្ចន្តគាមជាយ ដែនមួយកន្លែង ។ ជន ៣០ នាក់ដែលជាសេវកៈ នៅក្នុងបច្ចន្តគាមនោះ ។ មនុស្សទាំងនោះប្រជុំគ្នាត្រង់កណ្តាលស្រុកអំពីព្រលឹម ធ្វើកិច្ចការក្នុងស្រុក ។ ខណៈនោះ ព្រះរាជាទ្រង់ឡើងសេះដែលហ្វឹកហើយ ទ្រង់ប្រដាប់តាក់តែង ដោយគ្រឿងសឹក យាងចូលទៅក្នុងស្រុក តាមទ្វារស្រុក ។ មនុស្សទាំងនោះ គិតថា នេះអ្វីហ្ន៎ ទើបខ្លាចនាំគ្នាគេចចូលផ្ទះរៀងៗខ្លួន ។ ក្នុងមនុស្សទាំងនោះ មានបុរសម្នាក់មិនគេចចូលផ្ទះ ធ្វើការទទួលព្រះរាជា ហើយសួរថា ខ្ញុំបាន ឮថា ព្រះរាជាយាងទៅបច្ចន្តជនបទ តើលោកជានរណា ជារាជបុរស ឬចារ បុរស ព្រះរាជាត្រាស់ថា នែសម្លាញ់ ខ្ញុំជារាជបុរស ។ មនុស្សនោះពោល ថា បើយ៉ាងនោះ សូមលោកមកចុះ ហើយនាំព្រះរាជាទៅកាន់ផ្ទះ ឲ្យអង្គុយ លើតាំងរបស់ខ្លួន ហើយពោលថា នែនាងដ៏ចម្រើន ចូរនាងមកលាងជើង របស់សម្លាញ់ កាលឲ្យភរិយាលាងជើងរបស់ព្រះរាជានោះហើយ ឲ្យអាហារ តាមសមគួរដល់កម្លាំងរបស់ខ្លួន ហើយក្រាលទីដេកដោយពោលថា សូម លោកសម្