អដ្ឋកថា ឯករាជជាតកទី ៣
[ ៥១០-៥១៣ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ សេវកៈ ក្នុងសម្នាក់របស់ព្រះបាទកោសលម្នាក់ ទើបត្រាស់ព្រះធម្មទេសនា នេះ មានពាក្យផ្តើមថា អនុត្តរេ កាមគុណេ សមិទ្ធេ ដូច្នេះជាដើម ។ រឿងក្នុងបច្ចុប្បន្ន បានពោលទុកហើយក្នុងសេយ្យជាតក ខាងដើមនោះ ឯង ។ ក្នុងជាតកនេះព្រះសាស្តាត្រាស់ថា មិនមែនអ្នកបុណ្ណោះដែលនាំយក ប្រយោជន៍មក ដោយអំពើដែលមិនជាប្រយោជន៍ សូម្បីបុរាណកបណ្ឌិតទាំងឡាយ ក៏បាននាំយកប្រយោជន៍មកដោយអំពើដែលមិនជាប្រយោជន៍ដល់ខ្លួន ដូចគ្នា ហើយទើបទ្រង់នាំយកអតីតនិទានមកសាធកៈ ដូចតទៅនេះថា ក្នុងអតីតកាល អាមាត្យជាឧបដ្ឋាករបស់ព្រះបាទពារាណសី ប្រទូស្តក្នុង រាជសម្នាក់ ព្រះរាជាទ្រង់ឃើញទោសរបស់អាមាត្យនោះដោយប្រចក្ស ទើប ទ្រង់បណ្តេញសេវកៈនោះចេញអំពីដែន ទើបសេវកៈនោះទៅឧបដ្ឋាកព្រះបាទ កោសល ព្រះនាមទុព្ភិសេនៈ ។ ហេតុការណ៍ទាំងពួង បានពោលហើយក្នុង មហាសីលវជាតកនោះឯង ។ ក្នុងជាតកនេះ ព្រះបាទទុព្ភិសេនៈឲ្យចាប់ព្រះបាទ ពារាណសីដែលប្រថាប់គង់ក្នុងកណ្តាលអាមាត្យ នាផ្ទៃប្រាសាទ ហើយ ដាក់សង្រែកព្យួរសំយុងព្រះសិរសាចុះក្រោមលើធរណីទ្វារ ។ ព្រះបាទពារាណ សី ទ្រង់ចម្រើនមេត្តាប្រារព្ធចោររាជ ធ្វើកសិណបរិកម្ម ញ៉ាំងឈានឲ្យ កើតហើយ ចំណងក៏ដាច់ ។ តាំងអំពីនោះ ព្រះរាជាទ្រង់ប្រថាប់គង់សមាធិ ក្នុងអាកាស ។ ការក្តៅក្រហាយកើតឡើងក្នុងរាងកាយរបស់ចោររាជ ទ្រង់ ស្រែកថា ក្តៅ ក្តៅ ហើយបម្រះននេលោទៅមកលើផែនដី ។ កាលចោររាជ ត្រាស់យ៉ាងនេះថា នេះហេតុអ្វីហ្ន៎ ទើបអាមាត្យទាំងឡាយក្រាបទូលថា បពិត្រ មហារាជ ទ្រង់ធ្វើព្រះរាជាដែលតាំងនៅក្នុងធម៌ ដែលមិនមានកំហុសបែបនេះ ឲ្យព្យួរសិរសាខាងលើធរណីទ្វារ ចោររាជត្រាស់ថា