ទទ្ទរជាតកទី ៤
ក្បាលទី 47 · ទំព័រ 32
( នាគឈ្មោះចុល្លទទ្ទរៈពោលថា ) បពិត្រមហាទទ្ទរៈ ពាក្យ អាក្រក់ទាំងឡាយនេះក្នុងមនុស្សលោកធ្វើខ្ញុំឲ្យក្តៅក្រហាយ ឯពួកក្មេងទាំងឡាយនេះ មិនមានពិសសោះ ប៉ុន្តែហានជេរខ្ញុំ ដែលមានពិសថា ជាអ្នកស៊ី កង្កែបផង នៅក្នុងទឹកផង ។ ( នាគឈ្មោះមហាទទ្ទរៈនិយាយតបទៅវិញថា ) បុគ្គលដែល គេបំបរបង់ចេញចាកដែនរបស់ខ្លួនហើយទៅកាន់ជនបទឯទៀត ត្រូវធ្វើជង្រុក ឲ្យធំដើម្បីដាក់នូវពាក្យអាក្រក់ទាំងឡាយចុះ ។ ពួកជនមិនដឹងនូវបុរសដោយជាតិ ឬដោយវិន័យ គឺគុណ សម្បត្តិក្នុងទីណា បុគ្គលកាលនៅក្នុងសំណាក់នៃពួកជន ដែលខ្លួនមិនស្គាល់ មិនត្រូវធ្វើសេចក្តីប្រកាន់ក្នុងទីនោះឡើយ ។ បុគ្គលប្រកបដោយប្រាជ្ញា ( សូម្បីមានអានុភាព ) ស្មើដោយ ភ្លើង កាលនៅក្នុងប្រទេសដទៃ ត្រូវតែអត់សង្កត់ពាក្យ ទោះបីមនុស្សជាខ្ញុំគេ គម្រាមក៏ដោយ ។