អដ្ឋកថា ទទ្ទរជាតកទី ៤

ក្បាលទី 47 · ទំព័រ 33

[ ៥១៤-៥១៧ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ ច្រើនដោយសេចក្តីក្រោធមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា ឥមានិ មំ ទទ្ទរ តាបយន្តិ ដូច្នេះជាដើម ។ រឿងនេះបានពោលទុកហើយខាងដើមនោះឯង ។ កាលនោះ កាលភិក្ខុ ទាំងឡាយប្រជុំសន្ទនាគ្នា ដោយរឿងដែលភិក្ខុនោះជាបុគ្គលច្រើនដោយសេចក្តី ក្រោធ ក្នុងធម្មសភា ព្រះសាស្តាយាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អំបាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងនោះក្រាប ទូលថា បពិត្រព្រះអង្គដោយរឿងឈ្មោះនេះ ទើបត្រាស់ឲ្យហៅភិក្ខុនោះមកហើយ ត្រាស់សួរថា ម្នាលភិក្ខុ បានឮថា អ្នកច្រើនដោយសេចក្តីក្រោធពិតឬ កាលភិក្ខុនោះក្រាបទូលថា ករុណាព្រះអង្គ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះ ក៏ជាបុគ្គលក្រោធដូចគ្នា ព្រោះភាពជាបុគ្គលច្រើនដោយសេចក្តីក្រោធ បុរាណកបណ្ឌិតទាំងឡាយ តាំងនៅក្នុងភាពជានាគរាជបរិសុទ្ធ ក៏បាននៅក្នុងទឹក ដីដែលប្រឡាក់លាមក ដែលពេញទៅដោយលាមកអស់ ៣ ឆ្នាំ ទើបទ្រង់ នាំយកអតីតនិទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វ កើតជាឱរសរបស់ព្រះបាទទទ្ទរនាគរាជ គ្រប់គ្រងរាជសម្បត្តិក ្នុងទទ្ទរនាគភពដែលមាននៅនាជើងភ្នំទទ្ទរបព៌ត ក្នុងហិមវន្តប្បទេស មាន ឈ្មោះថាមហាទទ្ទរៈ ចំណែកប្អូនប្រុសរបស់មហាទទ្ទរនាគរាជនោះ ឈ្មោះថា ចុល្លទទ្ទរៈ ។ ចុល្លទទ្ទរនាគរាជនោះច្រើនដោយសេចក្តីក្រោធ គ្រោតគ្រាតត្រា ច់ជេរ ត្រាច់ប្រហារនាគមាណព ស្តេចនាគដឹងថា ចុល្លទទ្ទរនាគរាជនោះ ជាសត្វគ្រោតគ្រាត ទើបបញ្ជា