សីលវីមំស ជាតកទី ៥

ក្បាលទី 47 · ទំព័រ 38

( មាណពពោធិសត្វពោលថា ) ធម្មតាសេចក្តីស្ងាត់កំបាំង របស់បុគ្គលអ្នកធ្វើអំពើអាក្រក់មិនមានក្នុងលោកទេ ពួកភូតដែលនៅក្នុងព្រៃ គង់គេឃើញបាន បុគ្គលពាលរមែងសម្គាល់នូវអំពើអាក្រក់ ដែលធ្វើនោះថា ស្ងាត់កំបាំង ។ ខ្ញុំមិនឃើញថា ស្ងាត់កំបាំងទេ ឬទីដែលសូន្យ ( ចាកសត្វ ) ក៏មិនមាន ខ្ញុំមិនឃើញថាសូន្យក្នុងទីណា ទីនោះក៏មិនសូន្យអំពីខ្ញុំទេ ។ ( ព្រះសាស្តាត្រាស់ថា ) ពួកមាពណ គឺទុជ្ជច្ចៈ ១ សុជច្ចៈ ១ នន្ទៈ ១ សុខវច្ឆនៈ ១ វជ្ឈៈ ១ អធុវសីលៈ ១ ( ជាដើម ) នោះ ជា អ្នកត្រូវការ ( ដោយស្ត្រី ) ក៏សាបសូន្យចាកសភាវៈ ( ការបាននូវស្ត្រី ) ។ ចំណែកព្រាហ្មណ៍ណា ដែលមានប្រាជ្ញា មានព្យាយាមក្នុង សច្ចៈ បានរក្សានូវធម៌ទុក ព្រាហ្មណ៍នោះ ជាអ្នកដល់នូវត្រើយនៃធម៌ទាំងពួង តើគប្បីសាបសូន្យ ( ចាកការបាននូវស្ត្រី ) ដូចម្តេចកើត ។