សុជាតាជាតកទី ៦
( នាងសុជាតាទេវីសួរថា ) បពិត្រព្រះទេវៈ នេះផ្លែអ្វី មូល រលីងមានពណ៌ក្រហមដូចជាឈាមដែលដាក់ក្នុងភាជន៍មាសខ្ញុំម្ចាស់សួរហើយ សូមព្រះអង្គប្រាប់ឲ្យទាន ។ ( ព្រះបាទពារាណសីទ្រង់ត្រាស់ថា ) ម្នាលទេវី ក្នុងកាល មុន នាងមានក្បាលរលីង ស្លៀកកំណាត់សំពត់ចាស់ មានដៃក្នុងថ្នក់ ហើយ បេះនូវផ្លែឈើទាំងឡាយណា ( នេះ ) គឺផ្លែពុទ្រារបស់នាងនោះហើយ ។ ស្ត្រីថោកទាបរមែងក្តៅក្រហាយ មិនត្រេកអរ ( ក្នុងរាជ ត្រកូល ) ភោគៈរបស់ស្តេចទាំងឡាយរមែងលះបង់នូវស្ត្រីឥតបុណ្យនោះ ស្ត្រី ថោកទាប បេះនូវផ្លែពុទ្រាក្នុងទីណា អ្នកទាំងឡាយចូរន្រាំស្តីនោះទៅក្នុងទីនោះ ចុះ ។ ( អាមាត្យពោធិសត្វទូលថា ) បពិត្រមហារាជ ទោសខុស ព្រោះសេចក្តីប្រមាទទាំងនេះ រមែងមានដល់នាងនារី ដែលដល់នូវយសសក្តិ បពិត្រព្រះទេវៈ សូមព្រះអង្គអត់ទោសដល់ព្រះនាងសុជាតាទេវី បពិត្រព្រះអង្គ ប្រសើរក្នុងរថ សូមព្រះអង្គកុំទ្រង់ព្រះពិរោធ ចំពោះព្រះនាងសុជាតាទេវី នេះឡើយ ។