បសាសជាតកទី ៧
( រុក្ខទេវតាពោធិសត្វពោលថា ) ម្នាលព្រាហ្មណ៍ អ្នកដឹង ថាដើមចារនេះជាឈើឥតចេតនា ឥតចេះស្តាប់ ឥតដឹងអ្វីទេ ជាអ្នកប្រារព្ធ ព្យាយាម មិនប្រហែសធ្វេសជានិច្ច ហេតុអ្វី ក៏សួររកការដេកជាសុខ ( របស់ ដើមឈើ ) ។ ( ព្រាហ្មណ៍ពោលថា ) ដើមឈើ ប្រាកដក្នុងទីដ៏ឆ្ងាយផង ធំផង ដុះនៅក្នុងទី ( ទួល ) មានសភាពជាទីនៅរបស់ភូត ហេតុនោះបានជា ខ្ញុំថ្វាយបង្គំដើមចារនេះ ពួកភូតណា នៅអាស្រ័យលើដើមឈើនេះ ( ខ្ញុំ ថ្វាយបង្គំ ) ពួកភូតនោះ ព្រោះហេតុតែទ្រព្យ ។ ( រុក្ខទេវតាពោលថា ) ម្នាលព្រាហ្មណ៍ ខ្ញុំនោះឯងកាល សម្លឹងឃើញនូវការដឹងគុណ ដែលអ្នកធ្វើហើយ ខ្ញុំនឹងធ្វើនូវការតបគុណដល់ អ្នក តាមសមគួរដល់អានុភាព ការដែលអ្នកមកខ្វល់ខ្វាយ ក្នុងសំណាក់ សប្បុរស នឹងជារបស់សោះសូន្យដូចម្តេចកើត ។ ដើមលេបោណា ដុះនៅខាងមុខដើមទន្លាប់ យញ្ញដែលគេធ្វើ ហើយក្នុងកាលមុនច្រើន ជាកំណប់ដែលគេកប់ព័ទ្ធជុំវិញក្បែរគល់លៀបនោះ ឯង ជាកំណប់មិនមានអ្នកទទួល អ្នកចូរទៅគាស់យកកំណប់ទ្រព្យនោះចុះ ។