អដ្ឋកថា បសាសជាតកទី ៧
[ ៥២៦-៥២៩ ] ព្រះសាស្តាទ្រង់ផ្ទំលើព្រះទែនសម្រាប់បរិនិព្វាន ទ្រង់ ប្រារព្ធព្រះអានន្ទត្ថេរ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អចេតនំ ព្រាហ្មណ អស្សុណន្តំ ដូច្នេះជាដើម ។ បានឮថា អាវុសោអង្គនោះ ដឹងថាក្នុងបច្ចូសសម័យថ្ងៃជិតរះនៃរាត្រីនោះ ព្រះសាស្តានឹងបរិនិព្វាន ក៏នឹកគិតដល់ខ្លួនថា អាត្មាអញនៅជាសេក្ខបុគ្គល មានកិច្ចដែលត្រូវធ្វើ តែព្រះសាស្តារបស់អញនឹងបរិនិព្វាន ការឧបដ្ឋាកដែល អញធ្វើដល់ព្រះសាស្តាអស់កាល ២៥ ឆ្នាំហេតុអ្វីក៏ឥតផល ត្រូវសេចក្តីសោក គ្របសង្កត់ ទើបឈរតោងត្រដោកទ្វារបន្ទប់តូច ក្នុងឧទ្យានទ្រហោយំ ។ ព្រះ ដ៏មានព្រះភាគទ្រង់មិនឃើញព្រះអានន្ទទើបត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អានន្ទទៅណា កាលទ្រង់ស្តាប់ដូច្នេះហើយ ទើបត្រាស់ឲ្យហៅព្រះអានន្ទមក ប្រទានឱវាទថា ម្នាលអានន្ទ អ្នកបានធ្វើបុណ្យទុកហើយ ចូរប្រកបសេចក្តី ព្យាយាម អ្នកនឹងអស់អាសវៈដោយឆាប់រួសរាន់ អ្នកកុំទោមនស្សឡើយ ការ ឧបដ្ឋាកដែលអ្នកធ្វើដល់តថាគតក្នុងកាលឥឡូវនេះ នឹងឥតផលដូចម្តេចកើត ការឧបដ្ឋាកដែលអ្នកធ្វើដល់តថាគតក្នុងកាលមុន សូម្បីកាលដែលតថាគតនៅ មានរាគៈជាដើម ក៏គង់មានផល ទើបទ្រង់នាំយកអតីតនិទាន មកសាធកៈដូចតទៅ នេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតជារុក្ខទេវតាត្រង់ដើមចារ ក្នុងទីមិនឆ្ងាយអំពីនគរពារាណសី ក្នុងកាលនោះ អ្នកនគរពារាណសីនាំគ្នាគោរពទេវតាជាមង្គល ទើបខ្វល់ខ្វាយ ធ្វើពលីកម្មជាដើមជានិច្ចកាល ។ កាលណោះ មានព្រាហ្មណ៍ទុគ៌តម្នាក់គិត ថា អញនឹងប្រណិប័តន៍ទេវតាមួយអង្គ ទើបធ្វើគល់ចារធំមួយដើម ដែលដុះ ត្រង់ដីខ្ពស់ឲ្យរាបស្មើប្រាសចាកស្មៅហើយព័ទ្ធ