ជវសកុណជាតកទី ៨

ក្បាលទី 47 · ទំព័រ 58

( សត្វសសេះពោលថា ) កម្លាំងណារបស់យើងមានហើយ យើងធ្វើកិច្ចដល់អ្នកតាមកម្លាំងនោះ បពិត្រមិគរាជ ខ្ញុំសូមក្រាបថ្វាយបង្គំអ្នក យើងត្រូវបានសាច់បន្តិចបន្តួចខ្លះ ។ ( រាជសីហ៍ឆ្លើយតបថា ) អ្នកឯងចូលទៅតាមចន្លោះនៃធ្មេញ របស់ខ្ញុំ ដែលជាអ្នកស៊ី ( សាច់ ) និងឈាម ធ្វើនូវអំពើអាក្រក់ទាំងឡាយ ជានិច្ច រស់នៅដោយសាច់ណា សាច់នោះមានច្រើន ។ ( សសេះឆ្លើយតបថា ) សេចក្តីដឹងគុណដែលគេធ្វើហើយ មិនមានក្នុងបុគ្គលណា ការសេពគប់នឹងបុគ្គលអ្នកមិនដឹងគុណ ដែលគេធ្វើ ហើយ មិនធ្វើ ( គុណនឹងអ្នកណា ) មិនតបស្នងសងគុណដល់អ្នកដែល ធ្វើគុណហើយដល់ខ្លួននោះ ជាការឥតប្រយោជន៍ ។ បណ្ឌិតមិនបានមិត្តធម៌ ដោយសារគុណដែលខ្លួនសន្សំហើយ ក្នុងទីចំពោះមុខបុគ្គលណា បណ្ឌិតមិនត្រូវបឫស្យា មិនត្រូវជេរ ត្រូវតែគេច ចេញចាកបុគ្គលនោះ ដោយសន្សឹមៗ ។