អដ្ឋកថា ជវសកុណជាតកទី ៨
[ ៥៣០-៥៣៣ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ អកតញ្ញូរបស់ទេវទត្ត ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អករម្ញាវ តេ កិច្ចំ ដូច្នេះជាដើម ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែឥឡូវនេះបុណ្ណោះ ទេ សូម្បីក្នុងកាលមុន ទេវទត្តក៏ជាអកតញ្ញូដូចគ្នា ទើបទ្រង់នាំយកអតីត និទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតជាសត្វសសេះក្នុងហិមវន្តប្បទេស ។ កាលនោះ រាជសីហ៍ មួយស៊ីសាច់ ឆ្អឹងក៏ជាប់ករហូតហើម ។ មិនអាចចាប់ចំណីបរិភោគបាន វេទនា ដ៏ខ្លាំងក្លាប្រព្រឹត្តទៅ ។ លំដាប់នោះ បក្សីនោះត្រាច់ស្វែងរកចំណី បានឃើញ រាជសីហ៍នោះ ក៏ទំត្រង់មែកឈើសួរថា អឺសម្លាញ់ ឯងកើតទុក្ខព្រោះរឿងអ្វី រាជសីហ៍ក៏ប្រាប់សេចក្តីនោះ ។ បក្សីនោះពោលថា សម្លាញ់ ខ្ញុំនឹងនាំឆ្អឹងនោះ ចេញអំពីករបស់អ្នក តែខ្ញុំមិនអាចចូលទៅក្នុងមាត់របស់អ្នក ព្រោះខ្លាចអ្នក ស៊ីខ្ញុំ ។ រាជសីហ៍ពោលថា សម្លាញ់កុំខ្លាចឡើយ ខ្ញុំមិនស៊ីឯងឡើយ ចូរឯង ឲ្យជីវិតខ្ញុំចុះ ។ បក្សីនោះទទួលពាក្យថា សាធុ ហើយឲ្យរាជសីហ៍នោះដេក ផ្អៀងហើយគិតថា អ្នកណានឹងដឹងថាអ្វីកើតឡើងដល់អញ ទើបដាក់កំណាត់ ឈើខ្ទាស់ទុកត្រង់បបូរមាត់ខាងលើនិងខាងក្រោមរបស់រាជសីហ៍នោះ ដោយ មិនអាចឲ្យរាជសីហ៍បិទមាត់បាន ហើយចូលទៅក្នុងមាត់ យកចំពុះចឹកចុងឆ្អឹង ឆ្អឹងក៏ធ្លាក់ចូលទៅ ។ លុះធ្វើឆ្អឹងឲ្យធ្លាក់ទៅហើយ កាលនឹងចេញអំពីមាត់ របស់រាជសីហ៍ ទើបយកចំពុះចឹកកំណាត់ឈើឲ្យធ្លាក់ទៅ ហើយហើរចេញទៅ ទំត្រង់មែកឈើ រាជសីហ៍ជាសះស្បើយហើយ ។ ថ្ងៃមួយ រាជសីហ៍សម្លាប់ ក្របីព្រៃមួយហើយទំពាស៊ី បក្សីគិតថា អញនឹងសាកល្ប