ឆវជាតកទី ៩
ក្បាលទី 47 · ទំព័រ 62
( ពោធិសត្វក្រាបទូលព្រះបាទពារាណសីថា ) កិច្ចដែល យើងទាំង ៣ នាក់ធ្វើហើយ ទាំងអស់នេះជាកិច្ចលាមក បុគ្គលណា ( អង្គុយ ក្នុងទីទាប ) បង្ញាញមន្ត ១ បុគ្គលណា ( អង្គុយក្នុងទីខ្ពស់ ) រៀននូវមន្ត ១ បុគ្គលទាំង ២ នាក់ ( នោះ ) មិនឃើញនូវបុរាណធម៌ផង បុគ្គលទាំង ២ នាក់ ( នោះ ) ឃ្លាតចាកប្រក្រតីផង ។ ( ព្រាហ្មណបុរោហិតឆ្លើយតបថា ) ខ្ញុំបរិភោគបាយស្រូវ សាលីស្អាត ( របស់ស្តេចនេះ ) លាយដោយសាច់ ហេតុនោះបានជាខ្ញុំមិន សេពគប់នូវធម៌ដែលពួកឥសីសេពគប់ហើយនោះទេ ។ ( ពោធិសត្វពោលថា ) អ្នកចូរចៀសចេញពីទីនេះទៅ លោក នេះក៏ធំទូលាយ ពួកសត្វឯទៀតតែងស្លដណ្តាំដែរ អ្នកកុំប្រព្រឹត្តអធម៌ ដូចជា ថ្មដែលបំបែកនូវឆ្នាំងឡើយ ។ ម្នាលព្រាហ្មណ៍ យើងសូមតិះដៀលនូវការបានយសនឹងបាន ទ្រព្យ ព្រោះការប្រព្រឹត្តបំផ្លាញខ្លួន ឬដោយកិរិយាប្រព្រឹត្តអធម៌ ។