អដ្ឋកថា ឆវជាតកទី ៩
[ ៥៣៤-៥៣៧ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ឆព្វគ្គិយភិក្ខុ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សព្វំ ឥទញ្ច មរិកតំ ដូច្នេះជាដើម ។ រឿងមានមកហើយដោយពិស្តារក្នុងព្រះវិន័យនោះឯង ។ ចំណែកក្នុងជាតក នេះ មានសេចក្តីសង្ខេបដូចតទៅនេះថា ព្រះសាស្តា ត្រាស់ឲ្យហៅភិក្ខុ ឆព្វគ្គិយមកហើយសួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកអ្នកអង្គុយលើ អាសនៈទាប ហើយសម្តែងធម៌ដល់អ្នកអង្គុយលើអាសនៈខ្ពស់ពិតឬ កាល ឆព្វគ្គិយភិក្ខុក្រាបទូលថា ករុណាព្រះអង្គ ទើបទ្រង់តិះដៀលភិក្ខុទាំងនោះ ហើយត្រ ាស់ថា ម្នាលភិក្ខុទាំងឡាយ ការដែលពួកអ្នកមិនធ្វើសេចក្តីគោរពក្នុងធម៌ របស់តថាគតមិនសមគួរ ដ្បិតថាបុរាណកបណ្ឌិតទាំងឡាយ បានតិះដៀល អាចារ្យដែលអង្គុយលើអាសនៈ ប្រាប់មន្តដល់ជនក្រៅសាសនា ហើយទ្រង់ នាំយកអតីតនិទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វ កើតក្នុងត្រកូលចណ្ឌាល លុះចម្រើនវ័យហើយ ក៏តម្កល់ខ្លួន បាន ។ ភរិយារបស់បុរសចណ្ឌាលនោះចាញ់ផ្ទៃចង់បរិភោគស្វាយទើបពោល ថា នែអ្នក ខ្ញុំចង់បរិភោគស្វាយ ។ ប្តីពោលថា នែនាង ក្នុងរដូវកាលនេះ ស្វាយមិនមាន អញនឹងនាំផ្លែឈើជួរដទៃមកឲ្យ ភរិយាពោលថា នែអ្នក ខ្ញុំ ចង់បានផ្លែស្វាយបុណ្ណោះ នឹងមានជីវិតរស់នៅបាន បើមិនបានជីវិតក៏មិនមាន ។ ប្តីនោះជាអ្នកមានចិត្តប្រតិព័ទ្ធក្នុងភរិយានោះ ទើបគិតថា អញនឹងបានស្វាយ អំពីណាហ្ន៎ ។ សម័យនោះឯង ក្នុងព្រះរាជឧទ្យានរបស់ព្រះបាទពារាណសីមា នស្វាយមានផ្លែជាប្រចាំ ទើបបុរសចណ្ឌាលគិតថា អញនឹងនាំផ្លែស្វាយ ចាស់អំពីព្រះរាជឧទ្យាននោះ មករម្ងាប់ការចាញ់ផ្ទៃរបស់ភរិយានេះ លុះដល