សយ្ហជាតកទី ១០

ក្បាលទី 47 · ទំព័រ 69

( តាបសពោធិសត្វពោលថា ) បុគ្គលមិនគប្បីប្រាថ្នានូវផែនដី ដែលមានសណ្ឋានដូចកុណ្ឌល ក្នុងកណ្តាលសាគរ មានសមុទ្ទព័ទ្ធជុំវិញ មួយអន្លើដោយពាក្យនិន្ទាឡើយ ម្នាលសយ្ញាមាត្យ ចូរអ្នកដឹងយ៉ាងនេះចុះ ។ ម្នាលព្រាហ្មណ៍ យើងសូមតិះដៀលការបានយសនឹងការបាន ទ្រព្យព្រោះការប្រព្រឹត្តបំផ្លាញខ្លួន ឬដោយការប្រព្រឹត្តអធម៌ ។ សូវអាត្មាជាអ្នកមិនមានផ្ទះសម្បែង ប្រព្រឹត្តកាន់បាត្រ ( សូម គេ ) ការចិញ្ចឹមជីវិតនោះឯង ប្រសើរជាជាងការស្វែងរកមិនប្រកបដោយ ធម៌ ។ សូវអាត្មាជាអ្នកមិនមានផ្ទះសម្បែង ប្រព្រឹត្តកាន់បាត្រ មិន បៀតបៀននូវសត្វដទៃក្នុងលោក ការប្រព្រឹត្តនោះ ប្រសើរជាជាងរាជសម្បត្តិ ទៅទៀត ។ ឧទ្ទាននៃកាលិង្គវគ្គនោះគឺ និយាយអំពីការបើកទ្វារ ១ ជនមិនឲ្យ ១ កាមគុណដ៏មាំមួន ១ នាគឈ្មោះទទ្ទរៈ ១ អំពើបាបមិនមានស្ងាត់កំបាំង ១ ផ្លែ ពុទ្រា ១ ដើមចារ ១ ការធ្វើអំពើដ៏ប្រសើរ ១ អំពើលាមក ១ ផែនដីមានសមុទ្ទព័ទ្ធជុំវិញ ១ ត្រូវជា ១០ ។