បុចិមន្ទជាតកទី ១
ក្បាលទី 47 · ទំព័រ 75
( និម្ពរុក្ខទេវតាពោលថា ) ម្នាលចោរ អ្នកចូរក្រោកឡើង អ្នកដេកធ្វើអ្វី ប្រយោជន៍អ្វីដោយការដេកលក់របស់អ្នក កុំឲ្យរាជបុរសទាំងឡាយ ចាប់អ្នកដែលធ្វើកម្មអាក្រក់ក្នុងស្រុកឡើយ ។ ( អស្សត្ថទេវតានិយាយថា ) រាជបុរសទាំងឡាយនឹងចាប់ តែចោរដែលធ្វើកម្មអាក្រក់ក្នុងស្រុកទេតើ ប្រយោជន៍អ្វីដល់បុចិមន្ទទេវតាដែល ស្ថិតនៅក្នុងព្រៃនោះ ។ ( បុចិមន្ទទេវតាពោលថា ) ម្នាលអស្សត្ថទេវតាអ្នកមិនដឹង នូវទោសនៃខ្ញុំផង នៃចោរផង ពួករាជបុរសចាប់បានចោរអ្នកធ្វើអំពើអាក្រក់ ក្នុងស្រុក ហើយដោតចោរនោះដោយមែកស្តៅស្រួច ខ្ញុំរង្កៀសចិត្តក្នុងហេតុ នោះ ។ ( អស្សត្ថទេវតាពោលថា ) អ្នកប្រាជគប្បីរង្កៀសនូវហេតុ ដែលគួររង្កៀស គប្បីរក្សានូវភ័យដែលមិនទាន់មកដល់ អ្នកប្រាជ្ញតែងសម្លឹង មើលនូវលោកទាំង ២ ព្រោះអនាគតភ័យ ។