កស្សបមន្ទិយជាតកទី ២

ក្បាលទី 47 · ទំព័រ 81

( តាបសពោធិសត្វពោលថា ) បពិត្រកស្សបជាបិតា បើ ក្មេងតូចជេរឬវាយ ព្រោះវាជាក្មេង បណ្ឌិតអ្នកមានប្រាជ្ញាតែងអត់សង្កត់នូវ កំហុសទាំងអស់នោះ ។ ប្រសិនបើសប្បុរសទាំងឡាយទាស់ទែងគ្នា សប្បុរសរមែង តបានវិញយ៉ាងឆាប់ ឯក្មេងពាលទាំងឡាយ រមែងបែកគ្នាដូចបាត្រដី ក្មេង ពាលទាំងនោះ មិនដល់នូវការស្ងប់រម្ងាប់ឡើយ ។ ជនណាដឹងនូវទោសដែលខ្លួនធ្វើឲ្យកន្លងហួសទៅហើយផង ជនណាដឹងនូវការសម្តែងនូវទោសផង ជនទាំង ២ ពួកនោះ ( បើទុកជា បែកគ្នាហើយ ) ច្រើនរួបរួមគ្នាវិញបាន ការតមិត្តរបស់ជនទាំង ២ ពួកនោះ មិនរលុបរលាយឡើយ ។ ជនណា គួរតនូវមិត្តភាពរបស់ពួកជនដទៃដែលទោសគ្រប សង្កត់ហើយ ដោយខ្លួនឯងបាន ជននោះជាមនុស្សខ្ពង់ខ្ពស់លើសលុប ជា មនុស្សនាំទៅនូវភារៈបាន ជាមនុស្សទ្រទ្រង់នូវធុរៈបាន ។