អដ្ឋកថា មំសជាតក ទី ៥
[ ៥៥៨-៥៦១ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ បិណ្ឌបាតមានរសឆ្ងាញ់ដែលព្រះសារីបុត្តត្ថេរឲ្យដល់ភិក្ខុទាំងឡាយ ដែលផឹក ថ្នាំបញ្ចុះ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ផរុសា វត តេ វាចា ដូច្នេះជាដើម ។ បានឮថា ក្នុងកាលនោះ ភិក្ខុពួកខ្លះក្នុងវត្តជេតពន នាំគ្នាផឹកថ្នាំបញ្ចុះ ដែលផ្សំដោយជ័រ ទើបភិក្ខុទាំងនោះមានសេចក្តីត្រូវការដោយបិណ្ឌបាតដែល មានរស ។ ភិក្ខុដែលជាគិលានុបដ្ឋាកទាំងឡាយគិតថា នឹងនាំភត្តាហារដែល មានរសមក ទើបចូលទៅកាន់នគរសាវត្ថី ត្រាច់បិណ្ឌបាតតាមវិថីដែលមាន ផ្ទះសម្បូរដោយបាយ ក៏មិនបានភត្តាហារដែលមានរស ទើបនាំគ្នាត្រឡប់ ។ ព្រះថេរៈចូលទៅបិណ្ឌបាតយឺតយូរជាងភិក្ខុទាំងនោះ ទើបសួរថា អាវុសោ ទាំងឡាយ ហេតុអ្វីទើបត្រឡប់យឺតយូរ ភិក្ខុទាំងនោះក៏ប្រាប់សេចក្តីនោះ ។ ព្រះថេរៈពោលថា បើយ៉ាងនោះអ្នកទាំងឡាយចូរមក ហើយនាំភិក្ខុទាំងនោះ ទៅកាន់វិថីនោះឯង ។ មនុស្សទាំងឡាយបានប្រគេនភត្តាហារ ដែលមានរស ពេញបាត្រ ។ ពួកភិក្ខុដែលជាគិលានុបដ្ឋាក នាំមកហើយបានប្រគេនដល់ ពួកភិក្ខុឈឺ ភិក្ខុឈឺទាំងនោះបានបរិភោគរសដែលជាទីត្រេកអរ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយអង្គុយសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ បានឮថា ឧបដ្ឋាករបស់ពួកភិក្ខុដែលផឹកថ្នាំបញ្ចុះ មិនបានភត្តាហារដែលមានរស ទើប ត្រឡប់ចេញមក ព្រះថេរៈក៏នាំ ត្រាច់ទៅក្នុងផ្លូវដែលមានផ្ទះសម្បូរដោយ បាយ បញ្ជូនបិណ្ឌបាតដែលមានរសជាច្រើនមកឲ្យ ។ ព្រះសាស្តាយាងមកហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អំបាញ់មិញនេះពួកអ្នកអង្គុយប្រជុំគ្នា ដោយរឿងអ្វីហ្ន៎ កាលភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះអង្គដោយកថា ឈ្មោះនេះ ទើបទ្រង់ត្រាស់