សសបណ្ឌិតជាតកទី ៦

ក្បាលទី 47 · ទំព័រ 112

( ភេនិយាយនឹងឥន្ទព្រាហ្មណ៍ថា ) ខ្ញុំមានត្រីឆ្ពិន ៧ ដែល ព្រានសន្ទូចស្រង់ឡើងពីទឹកដាក់លើគោក ម្នាលព្រាហ្មណ៍ នេះរបស់ខ្ញុំ អ្នកចូរ បរិភោគរបស់នេះ ហើយ ( ចម្រើនសមណធម៌ ) នៅក្នុងព្រៃចុះ ។ ( ចចកនិយាយនឹងឥន្ទព្រាហ្មណ៍ថា ) ភត្តរបស់អ្នករក្សា ស្រែឯណោះ គឺសាច់ពីរជ្រនួចផង ទន្សងមួយផង ដបទធិមួយផង ខ្ញុំបាននាំមក ក្នុងវេលាយប់ ម្នាលព្រាហ្មណ៍ នេះរបស់ខ្ញុំ អ្នកចូរបរិភោគរបស់នេះ ហើយ ( ចម្រើនសមណធម៌ ) នៅក្នុងព្រៃចុះ ។ ( ស្វានិយាយនឹងឥន្ទព្រាហ្មណ៍ថា ) ផ្លែស្វាយទុំ ទឹកត្រជាក់ ទីមានម្លប់ត្រជាក់ ជាទីគាប់ចិត្ត ម្នាលព្រាហ្មណ៍ នេះរបស់ខ្ញុំ អ្នកចូរបរិភោគ របស់នេះ ហើយ ( ចម្រើនសមណធម៌ ) នៅក្នុងព្រៃចុះ ។ ( ទន្សាយនិយាយនឹងឥន្ទព្រាហ្មណ៍ថា ) ទន្សាយ មិនមាន ល្ង មិនមានសណ្តែក មិនមានអង្ករទេ អ្នកចូរបរិភោគនូវខ្ញុំដែលឆ្អិនដោយ ភ្លើងនេះ ហើយ ( ចម្រើនសមណធម៌ ) នៅក្នុងព្រៃចុះ ។