អដ្ឋកថា សសបណ្ឌិតជាតកទី ៦

ក្បាលទី 47 · ទំព័រ 113

[ ៥៦២-៥៦៥ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការថ្វាយ បរិក្ខារគ្រប់យ៉ាង ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សត្ត មេ រោហិតា មច្ឆា ដូច្នេះជាដើម ។ បានឮថា ក្នុងនគរសាវត្ថីមានកុដុម្ពិកៈម្នាក់ ត្រៀមការថ្វាយបរិក្ខារគ្រប់ យ៉ាងដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យសាងមណ្ឌបត្រង់ទ្វារផ្ទះហើយ និមន្តភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ឲ្យគង់លើបវរអាសនៈក្នុងមណ្ឌបដែល បានចាត់ចែងទុកល្អហើយ ថ្វាយទានដ៏ប្រណីតមានរសប្រសើរផ្សេងៗហើយ និមន្តឲ្យឆាន់អស់កាល ៧ ថ្ងៃ ។ ក្នុងថ្ងៃទី ៧ បានថ្វាយបរិក្ខារទាំងពួងដល់ ភិក្ខុ ៥០០ មានព្រះពុទ្ធជាប្រធាន ក្នុងកាលសម្រេចភត្តកិច្ច ព្រះសាស្តាកាល ទ្រង់ធ្វើអនុមោទនា ទើបត្រាស់ថា ម្នាលឧបាសក អ្នកគួរធ្វើបីតិសោមនស្ស ។ ឈ្មោះថាទាននេះ ជាវង្សរបស់បុរាណកបណ្ឌិតទាំងឡាយ ដ្បិតថាបុរាណក បណ្ឌិតទាំងឡាយ បានបរិច្ចាគជីវិតដល់ពួកយាចក ដែលមកដល់ចំពោះមុខ សូម្បីតែសាច់របស់ខ្លួន ក៏បានឲ្យហើយ កាលឧបាសកនោះទូលអារាធនា ហើយ ទើបទ្រង់នាំយកអតីតនិទាន មកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតទន្សាយក្នុងព្រៃ ។ ព្រៃនោះនៅត្រង់ជើងភ្នំ ស្ទឹង និងបច្ចន្តគាមមកប្រសព្វគ្នាតែមួយកន្លែង ។ មានសត្វដទៃ ៣ ទៀតគឺ ស្វា ចចកនិងភេ បានជាសម្លាញ់របស់ទន្សាយនោះ ។ សត្វទាំង ៤ នោះជាបណ្ឌិត នៅរួមគ្នា កាន់យកចំណីដែលជាទីគោចររៀងៗខ្លួន ហើយមកប្រជុំគ្នាក្នុងពេល ល្ងាច ។ សសបណ្ឌិតសម្តែងធម៌ដោយការឲ្យឱវាទដល់សត្វទាំង ៣ ថា អ្នក ទាំងឡាយគប្បីឲ្យទាន គប្បីរក្សាសីល គប្បីធ្វើឧបោសថកម្ម ។ សត្វទាំង ៣ នោះទទួល