មតរោទនជាតកទី ៧

ក្បាលទី 47 · ទំព័រ 121

( សេដ្ឋីពោធិសត្វពោលថា ) អ្នកទាំងឡាយ យំរកបុគ្គល ស្លាប់ទៅហើយ ៗ តែម្យ៉ាង បុគ្គលណាបម្រុងស្លាប់អ្នកទាំងឡាយមិនយំរក បុគ្គលនោះសោះ ពួកសត្វទាំងអស់ ជាអ្នកទ្រទ្រង់នូវសរីរៈតែងលះបង់នូវ ជីវិតតាមលំដាប់ ។ ពួកទេវតា មនុស្ស សត្វជើង ៤ ពួកសត្វស្លាប និងពួក ពស់ប្រកបដោយភ្នេន មិនជាធំក្នុងសរីរៈឡើយ តែងលះបង់ជីវិត ទាំងកំពុង ត្រេកអរ ( ក្នុងឋានៈដែលខ្លួនកើតហើយ ) ។ សុខនឹងទុក្ខជាធម្មជាតិកម្រើក មិនតាំងនៅយ៉ាងនេះ បុគ្គល គួររមិលមើលក្នុងពួកមនុស្ស ការកន្ទក់កន្ទេញ ការយំសោក ជារបស់មិន មានប្រយោជន៍ទេ ព្រោះហេតុអ្វី ក៏គំនរនៃសេចក្តីសោក គ្របសង្កត់អ្នកទាំងឡាយ ។ ពួកជនណា ជាអ្នកលេង ជាអ្នកស្រវឹង មិនធ្វើ ( សេចក្តី ចម្រើន ) ជាមនុស្សពាល ក្លៀវក្លា មិនមានសេចក្តីព្យាយាម មិនឈ្លាសក្នុង ធម៌ ពួកជននោះ តែងសម្គាល់នូវអ្នកប្រាជ ( ដែលមិនយំសោកជាដើម ) ថាជាមនុស្សពាលទៅវិញ ។