កណវេរជាតកទី ៨
ក្បាលទី 47 · ទំព័រ 127
( ពួករបាំច្រៀងថា ) អ្នកឱបរឹតនាងសាមាណា ដោយដើម ដៃក្បែរគុម្ពច្បាទាំងឡាយមានផ្កាក្រហម ដូចពន្លឺព្រះអាទិត្យក្នុងវសន្តសម័យ ( ហើយរត់ទៅឥឡូវនេះ ) នាងសាមានោះ ប្រាប់មកអ្នក ( ថានាង ) មិន មានរោគទេ ។ ( ពោធិសត្វពោលថា ) នែនាងដ៏ចម្រើន បានឮថា ខ្យល់ បក់ផាត់ភ្នំ ដោយហេតុណា ខ្ញុំមិនគប្បីជឿនូវហេតុនោះទេ បើខ្យល់បក់ផាត់ ភ្នំបាន បក់ផាត់ផែនដីទាំងមូលក៏បានដែរ នាងសាមាណា ស្លាប់ទៅហើយ អ្នកពោលថានាងសាមានោះមិនមានរោគ ( ខ្ញុំមិនគប្បីជឿទេ ) ។ ( ពួករបាំច្រៀងថា ) នាងសាមានោះ មិនស្លាប់ផង នាង មិនចង់បានបុរសដទៃផង ឮថា នាងសាមាមានប្តីតែមួយ នាងចង់បានតែប្តី នោះឯង ។ ( ព្រះពោធិសត្វពោលថា ) នាងសាមាប្តូរយកខ្ញុំ ដែល មិនធ្លាប់ស្និទ្ធស្នាល ដោយប្តីដែលស្និទ្ធស្នាល អស់កាលយូរ ប្តូរយកខ្ញុំ ជា ប្តីមិនពិតប្រាកដ ដោយប្តីពិតប្រាកដ នាងសាមា មុខតែប្តូរយកបុរសដទៃ ខ្ញុំនឹងទៅកាន់ទីឆ្ងាយលើសពីនេះទៅទៀត ។