អដ្ឋកថា កណវេរជាតកទី ៨

ក្បាលទី 47 · ទំព័រ 128

[ ៥៧០-៥៧៣ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការ លួងលោម របស់ភរិយាចាស់នៃភិក្ខុមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យន្តំ វសន្តសមយេ ដូច្នេះជាដើម ។ រឿងបច្ចុប្បន្នមានច្បាស់ក្នុងឥន្ទ្រិយជាតក ចំណែកក្នុងទីនេះ ព្រះសាស្តា ត្រាស់នឹងភិក្ខុនោះថា ម្នាលភិក្ខុ កាលមុនអ្នកអាស្រ័យស្រីនេះទើបបានទទួល ការកាត់ក្បាលដោយដាវ ទើបទ្រង់នាំយកអតីតនិទានមក សាធកៈដូចតទៅ នេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតចំបឫកចោរ ក្នុងផ្ទះរបស់គហបតីម្នាក់ ក្នុងកាសិកគាម ។ លុះចម្រើនវ័យហើយ ធ្វើចោរកម្មចិញ្ចឹមជីវិតរហូតប្រាកដក្នុងលោក ជាអ្នក ក្លាហាន មានកម្លាំងដូចដំរីសារ មិនមានអ្នកណាអាចចាប់ព្រះពោធិសត្វនោះ បានឡើយ ។ ថ្ងៃមួយព្រះពោធិសត្វកាត់ទីតផ្ទះក្នុងផ្ទះរបស់សេដ្ឋីម្នាក់ លួច យកទ្រព្យជាច្រើន អ្នកនគរនាំគ្នាចូលគាល់ព្រះរាជាក្រាបទូលថា បពិត្រព្រះសម្មតិ ទេព មហាចោរម្នាក់ប្លន់ព្រះនគរ សូមទ្រង់ចាប់ចោរនោះ ។ ព្រះរាជា ប្រើឲ្យភ្នាក់ងាររក្សាព្រះនគរចាប់មហាចោរនោះ ។ ក្នុងពេលយប់ ភ្នាក់ងារ រក្សាព្រះនគរបានដាក់មនុស្សជាក្រុមៗក្នុងទីនោះៗ ចាប់មហាចោរនោះបានមួយ អន្លើដោយភស្តុតាង ហើយក្រាបទូលដល់ព្រះរាជា ។ ព្រះរាជាត្រាស់នឹង ភ្នាក់ងាររក្សាព្រះនគរនោះឯងថា ចូរកាត់ក្បាលចោរនេះ ភ្នាក់ងារអ្នករក្សា ព្រះនគរចងដៃមហាចោរនោះទៅក្រោយ ដោយចំណងដ៏មាំ ហើយពាក់កម្រង ផ្កាច្បារពណ៌ក្រហម ត្រង់ករបស់មហាចោរនោះ ហើយរោយកម្ទេចឥដ្ឋដាក់ លើក្បាល វាយមហាចោរនោះដោយផ្តៅម្តង ៤ រំពាត់ហើយនាំទៅកាន់ផ្លូវ បែកជា ៤ ដោយស្គរតូចដែលមានសំឡេងខ្លាំង នាំទៅកាន់ទី