សុចជជាតកទី ១០
( នាងទេវីពោលថា ) ព្រះរាជាកាលមិនប្រទានភ្នំ ( សូម្បី ) ដោយព្រះវាចា ឈ្មោះថា មិនលះបង់នូវរបស់ដែលគួរលះបង់ដោយងាយទេ ( ប្រសិនបើ ) ព្រះរាជាបានប្រទានភ្នំ ( សូម្បី ) ដោយព្រះវាចា ព្រះរាជានោ ះ ( ដែលខ្ញុំសូមហើយ ) គង់លះបង់វត្ថុខ្លះ ។ ( ព្រះរាជាត្រាស់ថា ) បុគ្គលធ្វើអំពើណា គប្បីនិយាយ អំពើនោះ មិនធ្វើអំពើណា មិនគប្បីនិយាយអំពើនោះ ពួកបណ្ឌិតរមែងកំណត់ ដឹងនូវបុគ្គលដែលមិនធ្វើ ( គ្រាន់តែ ) និយាយ ។ ( ព្រះនាងទេវីពោលថា ) បពិត្រព្រះរាជបុត្ត ខ្ញុំសូមថ្វាយបង្គំ ព្រះអង្គ ដែលឋិតនៅក្នុងវចីសច្ចផង ក្នុងសភាវធម៌ផង សូម្បីដល់នូវ សេចក្តីវិនាស ក៏ព្រះហបឫទ័យរបស់ព្រះអង្គនៅតែត្រេកអរក្នុងសច្ចៈ ។ ( ព្រះពោធិសត្វ សម្តែងគុណរបស់ព្រះនាងទេវីថា ) ភរិយា ណា របស់ប្តីអ្នកទាល់ក្រ ក៏ជាស្រីទាល់ក្រដែរ របស់ប្តីអ្នកស្តុកស្តម្ភ ក៏ជា ស្រីស្តុកស្តម្ភ មានកេរ្តឈ្មោះដែរ ភរិយានោះឈ្មោះថា ជាភរិយាដ៏ឧត្តម របស់ប្តីនោះ ស្រីទាំងឡាយរបស់អ្នកមានប្រាក់ ( ក៏ដូច្នោះដែរ ) ។ ឧទ្ទាននៃបុចិមន្ទវគ្គនោះគឺ និយាយអំពីចោរ ១ កស្សបតាបស ១ តាសបខន្តិវាទី ១ ការរស់នៅអាក្រក់ ១ សំដីអាក្រក់ ១ ទន្សាយ ១ បុគ្គល ស្លាប់ ១ វសន្តកាល ១ ការរស់នៅជាសុខ ១ ព្រះរាជា មិនលះបង់នូវរបស់ដែលលះបង់ងាយ ១ ត្រូវជា ១០ ។ ៥