អដ្ឋកថា កុដិទូសកជាតកទី ១

ក្បាលទី 47 · ទំព័រ 151

( គ្រលេងគ្រលោងពោលថា ) នែពានរ ក្បាល ដៃនិង ជើងរបស់អ្នកដូចជាមនុស្សដែរ តែព្រោះហេតុអ្វី បានជាផ្ទះរបស់អ្នកគ្មាន ។ ( ពានរឆ្លើយថា ) នែគ្រលេងគ្រលោង ក្បាល ដៃនិង ជើងរបស់ខ្ញុំ ដូចមនុស្សមែនហើយ តែប្រាជ្ញាណាដែលបោរាណាចារ្យពោល ថា ប្រសើរក្នុងពួកមនុស្ស ប្រាជ្ញានោះរបស់ខ្ញុំមិនមានទេ ។ ( គ្រលេងគ្រលោងពោលថា ) ធម្មតាអ្នកមានចិត្តមិននឹងនួន មានចិត្តរបិុលរប៉ូច ជាអ្នកប្រទូស្តចំពោះមិត្ត មានមារយាទមិនទៀងជានិច្ចតែង មិនមានសេចក្តីសុខ ។ នែពានរ អ្នកនោះចូរធ្វើនូវអានុភាព ( ឲ្យកើតបញ្ញា ) ចូរ ផ្លាស់មារយាទចេញ ចូរធ្វើខ្ទមជាគ្រឿងការពារនូវត្រជាក់និងខ្យល់ ។ [ ៥៨២-៥៨៥ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុកំលោះ ដុតបណ្ណសាលារបស់ព្រះមហាកស្សបត្ថេរ ទើបត្រាស់ព្រះធម្មទេសនា នេះ មានពាក្យផ្តើមថា មនុស្សស្សេវ តេ សីសំ ដូច្នេះជាដើម ។ រឿងកើតឡើងក្នុងនគររាជគ្រឹះ ។ បានឮថា ក្នុងកាលនោះ ព្រះថេរៈ អាស្រ័យនគររាជគ្រឹះក្នុងអរញ្ញកុដិ ភិក្ខុកំលោះពីររូបឧបដ្ឋាកព្រះថេរៈ ។ ក្នុង ភិក្ខុកំលោះពីររូបនោះ មួយរូបជាអ្នកមានឧបការៈដល់ព្រះថេរៈ ចំណែកមួយ រូបទៀត ជាភិក្ខុប្រដៅក្រ ធ្វើកិច្ចវត្តដែលភិក្ខុក្រៅអំពីនេះធ្វើ ថាដូចជាខ្លួន ឯងធ្វើ កាលភិក្ខុនោះតម្កល់ទឹកខ្ពុរមាត់ជាដើម ខ្លួនឯងទៅកាន់សម្នាក់របស់ ព្រះថេរៈ ថ្វាយបង្គំហើយពោលថា បពិត្រលោកម្ចាស់ ទឹកខ្ញុំតម្កល់ទុកហើយ សូមលោកម្ចាស់លុបមុខចុះ ។