ព្រហ្មទត្តជាតកទី ៣
ក្បាលទី 47 · ទំព័រ 167
( តាបសពោធិសត្វពោលថា ) បពិត្រព្រះបាទព្រហ្មទត្ត បុគ្គលអ្នកសូម រមែងបានផលពីរយ៉ាង គឺការមិនបានទ្រព្យ ១ ការបាន ទ្រព្យ ១ ព្រោះថា ការសូមមានយ៉ាងនេះជាធម្មតា ។ បពិត្រព្រះអង្គជាឥស្សរលើរថនៃដែនបញ្ចាល អ្នកប្រាជទាំងឡាយ បានពោលនូវការសុំថាជាការយំ បុគ្គលណាឃាត់នូវការសុំ អ្នកប្រាជ ទាំងឡាយហៅបុគ្គលនោះថា ជាអ្នកមានការយំតប ។ កុំឲ្យពួកជនអ្នកដែនបញ្ចាលមកប្រជុំគ្នា ឃើញអាត្មាភាព កំពុងយំ ឬព្រះអង្គកំពុងយំតបឡើយ ព្រោះហេតុនោះ បានជាអាត្មាភាពត្រូវការ ទីស្ងាត់ ។ ( ព្រះបាទព្រហ្មទត្តទ្រង់ត្រាស់ថា ) បពិត្រព្រាហ្មណ៍ ខ្ញុំ នឹងឲ្យគោញីសម្បុរក្រហម ១ ពាន់ ព្រមទាំងគោឈ្មោលដល់លោក ព្រោះថា អរិយជន បានស្តាប់នូវគាថាប្រកបដោយធម៌របស់លោកជាអរិយៈ មិន គប្បីឲ្យដូចម្តេចកើត ។