អដ្ឋកថា ព្រហ្មទត្តជាតកទី ៣
[ ៥៩០-៥៩៣ ] ព្រះសាស្តា កាលអាស្រ័យនៅក្នុងក្រុងអាឡវី ត្រង់ អគ្គាឡវចេតិយ ទ្រង់ប្រារព្ធកុដិការសិក្ខាបទ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ទ្វយំ យាចនកោ រាជ ដូច្នេះជាដើម ។ រឿងបច្ចុប្បន្នមានមកហើយក្នុងមណិកណ្ឋជាតកខាងដើមនោះឯង ។ តែ ក្នុងរឿងនេះ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកអ្នក ច្រើនទៅដោយការសូម ច្រើនទៅដោយការធ្វើវិញ្ញត្តិពិតឬ កាលភិក្ខុទាំងនោះ ក្រាបទូលថា ករុណាព្រះអង្គ ទើបទ្រង់តិះដៀលភិក្ខុទាំងនោះ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បោរាណកបណ្ឌិតទាំងឡាយ សូម្បីព្រះរាជាជាធំក្នុងផែនដី បវារណាទុក ប្រាថ្នានឹងសូមឆត្រស្លឹកឈើ និងស្បែកជើងមួយជាន់ ១ គូ ក៏មិនសូមក្នុងកណ្តាលមហាជន ព្រោះមានហិរិឱត្តប្បៈ ទើបពោលសូមក្នុង ទីកំបាំង ហើយទ្រង់នាំយកអតីតនិទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទបញ្ចាលរាជ សោយរាជសម្បត្តិក្នុងឧត្តរបញ្ចាល នគរ កបិលរដ្ឋ ។ ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ក្នុងតំបន់មួយ លុះ ចម្រើនវ័យហើយទៅកាន់តក្កសិលានគរ រៀនសិល្ប៍ស្រាស្តទាំងពួង បន្ទាប់ មកបានបួសជាតាបស ចិញ្ចឹមជីវិតដោយមូលផលាផលក្នុងព្រៃ ដោយការ ស្វែងរកក្នុងហិមវន្តប្បទេស អស់កាលយូរ ។ កាលត្រាច់ទៅកាន់ផែនដី មនុស្សដើម្បីបរិភោគរសជូរប្រៃ ទើបទៅកាន់ឧត្តរបញ្ចាលនគរ សម្រាកនៅក្នុង ព្រះរាជឧទ្យាន ស្អែកឡើង កាលស្វែងរកភិក្ខាហារ ទើបចូលទៅកាន់ ព្រះនគរ ដល់ទ្វាព្រះរាជវាំង ។ ព្រះរាជាទ្រង់ជ្រះថ្លាក្នុងអាចារៈនិងវិហារធម៌ របស់តាបសនោះទើបនិមន្តឲ្យគង់ក្នុងផ្ទៃប្រាសាទ ឲ្យឆាន់ភោជនដែលគួរដល់ ព្រះរាជា កាន់យកប្តេជ្ញាហើយឲ្យនៅក្នុងព្រះរាជឧទ្យាននោះឯង ។ តាបស នោះឆាន់តែក្ន