ចម្មសាដកជាតកទី ៤

ក្បាលទី 47 · ទំព័រ 174

( ចម្មសាកដបរិព្វាជកពោលថា ) ឱ ពពែដ៏ប្រសើរនេះ ជា សត្វជើង ៤ មានសភាពល្អ ដ៏ចម្រើនល្អ មានមារយាទ ជាទីស្រឡាញ់ មានយស តែងគោរពព្រាហ្មណ៍ អ្នកបរិបូណ៌ដោយជាតិនិងមន្ត ។ ( បណ្ឌិតពាណិជពោធិសត្វពោលថា ) ម្នាលព្រាហ្មណ៍ អ្នក កុំស្និទ្ធស្នាលនឹងសត្វជើង ៤ ដោយការឃើញមួយរំពេចឡើយ ដ្បិតសត្វ ពពែនេះ ប្រាថ្នានឹងធ្វើនូវការប្រហារដ៏មាំ បានជាថយក្រោយ នឹងព្រលែង នូវការប្រហារឲ្យងាយ ។ ( ព្រះសាស្តាទ្រង់ត្រាស់ថា ) ឆ្អឹងភ្លៅរបស់ព្រាហ្មណ៍ក៏បាក់ អម្រែករបស់ព្រាហ្មណ៍ក៏ធ្លាក់ចុះ ទ្រព្យទាំងអស់របស់ព្រាហ្មណ៍ក៏បែកហើយ ព្រាហ្មណ៍លើកដៃទាំងពីរឡើងកន្ទក់កន្ទេញថា ពពែស្ទុះមកសម្លាប់ព្រហ្មចារី បុគ្គល ។ ( បរិព្វាជកនិយាយតទៅទៀតថា ) ខ្ញុំជាមនុស្សឥតប្រាជ្ញា ត្រូវពពែបុះសម្លាប់ក្នុងថ្ងៃនេះយ៉ាងណា បុគ្គលណាសរសើរបុគ្គលដែលមិន គួរបូជា បុគ្គលនោះត្រូវគេសម្លាប់ដេកនៅ ( ក្នុងទីនេះ ) យ៉ាងនោះដែរ ។