អដ្ឋកថា ចម្មសាដកជាតកទី ៤
[ ៥៩៤-៥៩៧ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ បរិព្វាជកឈ្មោះចម្មសាដកៈ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើម ថា កល្យាណរូបេ វតាយំ ដូច្នេះជាដើម ។ បានឮថា បរិព្វាជកនោះ មានស្បែកបុណ្ណោះជាគ្រឿងស្លៀក និងគ្រឿង ដណ្តប់ ។ ថ្ងៃមួយបរិព្វាជកនោះ ចេញអំពីអារាមរបស់បរិព្វាជក ត្រាច់ភិក្ខា ទៅក្នុងនគរសាវត្ថី ដល់ទីដែលពួកពពែជល់គ្នា ។ ពពែឃើញបរិព្វាជកនោះ មានបំណងនឹងជល់ទើបថយ ។ បរិព្វាជកមិនចៀសចេញដោយគិតថា ពពែ នេះសម្តែងនូវការគោរពអញ ។ ពពែស្ទុះមកដោយរហ័សជល់បរិព្វាជកនោះ ត្រង់ភ្លៅធ្វើឲ្យដួលចុះ ។ ហេតុដែលគាត់សរសើរពពែនោះ ដែលមិនមែនជា សប្បុរស បានប្រាដកដល់ពួកភិក្ខុ ។ ភិក្ខុទាំងឡាយអង្គុយសន្ទនាគ្នាក្នុងធម្មស ភាថា អាវុសោទាំងឡាយ ចម្មសាដកបរិព្វាជក ធ្វើនូវការសរសើរអសប្បុរស ដល់នូវសេចក្តីវិនាស ។ ព្រះសាស្តាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុ ទាំងឡាយ អំបាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុ ទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គ ដោយកថាឈ្មោះនេះ ទើបទ្រង់ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេសូម្បី ក្នុងកាលមុន បរិព្វាជកនេះក៏បានសរសើរអសប្បុរសហើយ ក៏ដល់នូវសេចក្តី វិនាសដូចគ្នា ដូច្នេះហើយ ទើបទ្រង់នាំយកអតីតនិទាន មកសាធកៈដូចតទៅ នេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលអ្នកជំនួញមួយ ចម្រើនវ័យហើយ ធ្វើនូវការ ជួញដូរ ។ ក្នុងកាលនោះ មានចម្មសាដកបរិព្វាជកម្នាក់ ត្រាច់ភិក្ខាទៅក្នុង នគរពារាណសី ដល់ស្ថានទីដែលពួកពពែជល់គ្នា ឃើញពពែមួយបន្ទាបខ្លួន ក៏មិនចៀសចេញទៅ ដោយសម្គា