គោធជាតកទី ៥

ក្បាលទី 47 · ទំព័រ 179

( ទន្សងពោធិសត្វនិយាយនឹងតាបសថា ) ខ្ញុំស្មានអ្នកថាជា សមណៈ បានចូលទៅរកអ្នក ជាអ្នកមិនសង្រួម អ្នកនោះប្រហារខ្ញុំដោយដំបង ដូចមនុស្សមិនមែនជាសមណៈដែរ ។ ម្នាលតាបសកម្លៅ ប្រយោជន៍អ្វីដោយផ្នួងសក់របស់អ្នក ប្រយោជន៍អ្វីដោយស្បែកខ្លាឃ្មុំរបស់អ្នក ខាងក្នុងរបស់អ្នកសាំញាុំដោយកិលេស អ្នកបោសរំលីងតែសរីរៈខាងក្រៅ ។ ( តាបសនិយាយថា ) នែទន្សង ឯងចូរមកណេះ ឯង ត្រឡប់មកវិញ ចូរបរិភោគបាយស្រូវសាលីចុះ ប្រេងនិងអំបិលរបស់អញក៏ មាន ដីប្លីរបស់អញក៏មានច្រើន ។ ( ទន្សងឆ្លើយថា ) ខ្ញុំនោះនឹងចូលទៅរកដំបូក ជម្រៅ ១០០ ជួរបុរសយាងក្រៃលែង ថ្វីបើអ្នកឯងមានប្រេងនិងអំបិល ដីប្លីរបស់អ្នកមិន ជាប្រយោជន៍ដល់ខ្ញុំឡើយ ។