អដ្ឋកថា គោធជាតកទី ៥

ក្បាលទី 47 · ទំព័រ 180

[ ៥៩៨-៦០១ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុកុហកទើបត្រាស់ព្រះធម្មទេសនានេះមានពាក្យផ្តើមថា សមណន្តំ មញ្ញមានោ ដូច្នេះជាដើម ។ រឿងបានឲ្យពិស្តារហើយខាងដើមនោះឯង ។ សូម្បីក្នុងរឿងនេះ ភិក្ខុ ទាំងឡាយក៏នាំភិក្ខុនោះមកបង្ហាញដល់ព្រះសាស្តាថា បពិត្រព្រះអង្គ ភិក្ខុនេះ ជាអ្នកកុហក ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុង កាលឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏កុហកដូចគ្នា ហើយ ទ្រង់នាំយកអតីតនិទាន មកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតទន្សង លុះចម្រើនវ័យ ដល់ព្រមដោយកម្លាំង កាយនៅក្នុងព្រៃ ។ តាបសទ្រុស្តសីលម្នាក់ សាងសាលាស្លឹកមិនឆ្ងាយអំពី ទីដែលព្រះពោធិសត្វរស់នៅនោះ ហើយសម្រេចការនៅ ។ ព្រះពោធិសត្វ ស្វែងរកចំណី បានឃើញបណ្ណសាលានោះ ហើយគិតថា ជាបណ្ណសាលា របស់តាបសអ្នកមានសីល ទើបទៅក្នុងទីនោះថ្វាយបង្គំតាបស ហើយទៅកាន់ លំនៅរបស់ខ្លួន ។ ថ្ងៃមួយតាបសកោងនោះ បានសាច់ឆ្ងាញ់ដែលគេចម្ហិន ស្រេចហើយក្នុងត្រកូលឧបដ្ឋាកទាំងឡាយទើបសួរថា នេះជាសាច់អ្វី បានឮ ថា ជាសាច់ទន្សង ជាអ្នកត្រូវចំណង់ក្នុងរសគ្របសង្កត់ គិតថា អញនឹង សម្លាប់ទន្សងដែលមកកាន់អាស្រមបទរបស់អញជាប្រចាំ ហើយស្លស៊ីតាម គាប់ចិត្ត ទើបកាន់យកសប្បិ ទធិ និងភណ្ឌៈជាគ្រឿងក្តៅជាដើម ទៅកាន់ អាស្រមបទនោះ យកសំពត់កាសាវៈបិទបាំងដំបងទុក ហើយអង្គុយរង់ចាំការ មករបស់ព្រះពោធិសត្វ ធ្វើអាកប្បកិរិយាស្ងប់ស្ងាត់ពន់ពេក ត្រង់ទ្វារបណ្ណ សាលា ព្រះពោធិសត្វនោះមកហើយ ឃើញតាបសមានអាកប្បកិរិយា ចំឡែកគិតថា តាបសនេះនឹងបានស៊ីសាច់សត្វដែល