កក្ការុជាតកទី ៦
ក្បាលទី 47 · ទំព័រ 184
( ទេវបុត្តជាធំពោលថា ) បុគ្គលណាមិនលួចទ្រព្យគេដោយ កាយ មិននិយាយកុហកដោយវាចា បានយសសក្កិហើយមិនស្រវឹង បុគ្គល នោះឯង គួរប្រដាប់ផ្កាត្រឡាចជាទិព្វទាំងឡាយ ។ ( ទេវបុត្តទី ២ ពោលថា ) បុគ្គលណាស្វះស្វែងរកទ្រព្យ ដោយធម៌ មិននាំយកទ្រព្យគេដោយបោកប្រាស់ បានទ្រព្យទាំងឡាយហើយ មិនស្រវឹង បុគ្គលនោះឯង ទើបគួរប្រដាប់នូវផ្កាត្រឡាចបាន ។ ( ទេវបុត្តទី ៣ ពោលថា ) បុគ្គលណាមានចិត្តមិនឆាប់ហើរ ដូចរមៀត មានសទ្ធាមិនរសាយ មិនបរិភោគវត្ថុមានរសឆ្ងាញ់តែម្នាក់ឯង បុគ្គលនោះ ទើបគួរប្រដាប់នូវផ្កាត្រឡាចបាន ។ ( ទេវបុត្តទី ៤ ពោលថា ) បុគ្គលណា មិនជេរប្រទេចពួកស ប្បុរសក្នុងទីចំពោះមុខឬកំបាំងមុខ ជាអ្នកនិយាយយ៉ាងណា ធ្វើយាងនោះ បុគ្គលនោះ ទើបគួរប្រដាប់នូវផ្កាត្រឡាចបាន ។