កាកាតិជាតកទី ៧

ក្បាលទី 47 · ទំព័រ 191

( នដកុវេរគន្ធព្វច្រៀងថា ) ស្ត្រីជាទីស្រឡាញ់របស់ទូលព្រះ បង្គំ នៅក្នុងទីណា ក្លិនក្រអូបនេះក៏បក់មកអំពីទីនោះ ចិត្តរបស់ទូលព្រះ បង្គំត្រេកអរក្នុងស្ត្រីណា ស្ត្រីនោះឈ្មោះនាងកាកាតិ ទៅនៅក្នុងទីឆ្ងាយអំពីទីនេះ ។ ( ស្តេចគ្រុឌពោលថា ) អ្នកបានឆ្លងសមុទ្ទដោយឧបាយ ដូចម្តេច បានឆ្លងទន្លេឈ្មោះកេបុកៈដោយឧបាយដូចម្តេច បានឆ្លងសមុទ្ទទាំង ៧ ជាន់ដោយឧបាយដូចម្តេច បានឡើងដើមរកា ( ជាលំនៅរបស់យើង ) ដោយឧបាយដូចម្តេច ។ ( នដកុវេរគន្ធព្វឆ្លើយតបថា ) ខ្ញុំបានឆ្លងសមុទ្ទជាមួយនឹង លោក បានឆ្លងទន្លេឈ្មោះកេបុកៈជាមួយនឹងលោក បានឆ្លងសមុទ្ទទាំង ៧ ជាន់ជាមួយនឹងលោក បានឡើងដើមរកាជាមួយនឹងលោក ។ ( ស្តេចគ្រុឌពោលថា ) អញនាំមកទាំងនាំទៅនូវសហាយ របស់ប្រពន្ធ ហេតុណា ហេតុនោះ គួរតិះដៀលខ្លួនអញ មានកាយធំ គួរ តិះដៀលខ្លួនអញដែលមិនមានគំនិត ។