អដ្ឋកថា កាកាតិជាតកទី ៧
[ ៦០៦-៦០៩ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុអផ្សុកមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា វាតិ ចាយំ តតោ គន្ធោ ដូច្នេះជាដើម ។ បានឮថា ក្នុងកាលនោះ ព្រះសាស្តាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកពិតឬ កាលភិក្ខុនោះទទួលថា ពិតហើយព្រះអង្គ ទើប ត្រាស់ថា ព្រោះហេតុអ្វីទើបអ្នកអផ្សុក ភិក្ខុនោះក្រាបទូលថា ព្រោះអំណាច កិលេស ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ ធម្មតាមាតុគ្រាម បុគ្គលណាមួយ ក៏រក្សាមិនបាន បុគ្គលណាមួយ ក៏មិនអាចរក្សា បុរាណកបណ្ឌិតទាំងឡាយ ក្នុងកាលមុន សូម្បីលើកមាតុគ្រាមដាក់លើវិមានដើមរកាក្នុងកណ្តាល មហាសមុទ្រក៏មិនអាចរក្សាទុកបាន ទើបទ្រង់នាំយកអតីតនិទាន មកសាធកៈ ដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វ កើតក្នុងព្រះឧទរអគ្គមហេសីនៃព្រះរាជាអង្គនោះ លុះចម្រើន វ័យហើយ កាលព្រះរាជបិតាសោយទិវង្គត ក៏គ្រងរាជសម្បត្តិ ។ អគ្គមហេសី របស់ព្រះពោធិសត្វនោះព្រះនាមថាកាកវតី មានព្រះរូបឆោមលោមពណ៌ស្អាត ដូចទេពអប្សរ នេះជាសេចក្តីសង្ខេបក្នុងជាតកនេះ ចំណែករឿងអតីតដោយ ពិស្តារ មានជាក់ច្បាស់ក្នុងកុណាលជាតក ។ ក្នុងកាលនោះ ស្តេចគ្រុឌមួយ កាឡាខ្លួនជាមនុស្ស លេងបាស្កាជាមួយព្រះរាជា មានចិត្តប្រតិព័ទ្ធក្នុងនាងកា កវតីអគ្គមហេសី ទើបនាំនាងទៅកាន់សុបណ្ណភព គឺឋានគ្រុឌ ហើយរួម អភិរម្យជាមួយព្រះនាងនោះ ។ ព្រះរាជាកាលមិនឃើញព្រះទេវី ទើបត្រាស់នឹង គន្ធព្វឈ្មោះនដកុវេរៈថា ចូរអ្នកស្វែងរកព្រះទេវី ។ គន្ធព្វនោះ ទើប កំណត់យកស្តេចគ្រុឌនោះ ក៏ដេកក្នុងព្រៃរៃទឹកក្នុងស្រះមួយកន្លែង ក្នុងពេល ស្តេចគ