អដ្ឋកថា អននុសោចិយជាតកទី ៨

ក្បាលទី 47 · ទំព័រ 197

[ ៦១០-៦១៣ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ កុដុម្ពិកៈម្នាក់ ដែលមានភរិយាស្លាប់ ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា ពហូនំ វិជ្ជតិ ភោតិ ដូច្នេះជាដើម ។ បានឮថា កុដុម្ពិកៈនោះ កាលភរិយាស្លាប់ហើយ មិនងូតទឹក មិនផឹក មិនលាបស្រឡាប មិនទទួលទានបាយ មិនប្រកបការងារ ត្រូវសេចក្តីសោក គ្របសង្កត់ ទៅកាន់ឈាបនដ្ឋាន ត្រាច់បរិទេវនាការតែម្យ៉ាង ។ តែឧបនិស្ស័យនៃសោតាបត្តិមគ្គ ឆេះសន្ធោសន្ធៅខាងក្នុងរបស់កុដុម្ពិកៈនោះ ដូច ប្រទីបដែលឆេះក្នុងឆ្នាំងដូច្នោះ ។ ក្នុងពោលទៀបភ្លឺ ព្រះសាស្តាទ្រង់ ប្រមើល មើលលោក បានទតឃើញកុដុម្ពិកៈនោះ ទ្រង់ព្រះតម្រិះថា វៀរតថាគតហើយ អ្នកដទៃដែលនឹងនាំសេចក្តីសោកចេញ ហើយឲ្យនូវសោតាបត្តិមគ្គ ដល់ កុដុម្ពិកៈនេះមិនមាន តថាគតនឹងជាទីពឹងអាស្រ័យរបស់កុដុម្ពិកៈនោះ ដូច្នេះ កាលត្រឡប់អំពីបិណ្ឌបាត ខាងក្រោយភត្ត ទ្រង់នាំបច្ឆាសមណៈទៅកាន់ ទ្វារផ្ទះរបស់កុដុម្ពិកៈនោះ ជាអ្នកដែលកុដុម្ពិកៈបានឮការយាងមក ទ្រង់មាន សក្ការៈ មានការក្រោកទទួលជាដើមដែលកុដុម្ពិកៈធ្វើហើយ គង់លើអាសនៈ ដែលគេក្រាលទុក ត្រាស់សួរកុដុម្ពិកៈ ដែលមកថ្វាយបង្គំអង្គុយក្នុងទីសមគួរ ក្នុងចំណែកម្ខាងថា ឧបាសក អ្នកគិតរឿងអ្វីឬ កាលកុដុម្ពិកៈនោះក្រាបទូល ថា បពិត្រព្រះអង្គ ភរិយារបស់ខ្ញុំព្រះអង្គស្លាប់ ខ្ញុំព្រះអង្គសោកដល់នាងទើប គិត ។ ព្រះសាស្តាត្រាស់ថា ឧបាសក ឈ្មោះថារបស់ដែលមានការបែក ជាធម្មតារមែងបែកទៅ កាលរបស់នោះបែកហើយ មិនគួរគិត សូម្បីបុរាណកបណ្ឌិតទាំងឡាយ កាលភរិយាស្លាប់ហើយក៏គង់មិនគិត ( ដ្បិត ) ថា របស់ដែលមានការបែកជាធម្មតា បានបែកទៅហើយ កាលកុដុម្ពិកៈនោះទូល អារាធនា ទើបទ្រង់នាំយកអតីតន