កាឡពាហុជាតកទី ៩
( សេកឈ្មោះបោដ្ឋបាទជាប្អូននិយាយថា ) កាលពីដើម យើងបានបាយនិងទឹកណាអំពីសំណាក់នៃស្តេចនោះ ឥឡូវនេះ បាយនិងទឹក នោះ បានទៅស្វាវិញហើយ បពិត្របងរាធៈ ឥឡូវនេះ យើងនឹងនាំគ្នាទៅ ព្រៃវិញ ព្រោះព្រះបាទធនញ្ជ័យ លែងរាប់អានយើងហើយ ។ ( សេកពោធិសត្វឈ្មោះរាធៈជាបង និយាយតបថា ) លាភ ក្តី អលាភក្តី យសក្តី អយសក្តី និន្ទាក្តី បសំសាក្តី សុខក្តី ទុក្ខក្តី លោកធម៌ ទាំង ៨ នោះ មិនទៀងក្នុងមនុស្សសត្វទាំងឡាយទេ ម្នាលបោដ្ឋបាទ អ្នក កុំសោកស្តាយឡើយ អ្នកនឹងសោកស្តាយធ្វើអ្វី ។ ( សេកឈ្មោះបោដ្ឋបាទនិយាយថា ) បពិត្របងរាធៈ បង ជាអ្នកប្រាជ្ញមែនពិតហើយ បងដឹងនូវប្រយោជន៍ដែលមិនទាន់មានមក តើ យើងនឹងឃើញស្វាដ៏លាមក ដែលត្រូវគេបណ្តេញអំពីរាជត្រកូលដោយឧបាយ ដូចម្តេចហ្ន៎ ។ ( រាធៈនិយាយតបថា ) ស្វាខ្មៅឈ្មោះកាឡពាហុ ញាក់ ត្រចៀក ធ្វើមុខក្រញូវ គង់ធ្វើឲ្យព្រះរាជកុមារភិតភ័យ ដោយការសង្ឃកថា មុហុំមុហុំ វាមុខជានឹងឋិតនៅឆ្ងាយអំពីបាយនិងទឹក ដោយហេតុណា វានឹង ធ្វើនូវហេតុនោះដោយខ្លួនឯងពុំលែងឡើយ ។