សីលវីមំសជាតកទី ១០
( បុរោហិតពោធិសត្វនិយាយថា ) បានឮមកថា សីលជា គុណជាតិដ៏ល្អ សីលជាគុណជាតិដ៏ប្រសើរក្រៃលែងក្នុងលោក សូមព្រះអង្គ ទតមើលចុះ ដូចយ៉ាងនាគ ជាសត្វមានពិសដ៏ខ្លាំងពន្លឹក មិនហានបៀតបៀន ដោយយល់ថា បុគ្គលនេះមានសីល ។ ( ពោធិសត្វពោលថា ) ដុំសាច់បន្តិចបន្តួច នៅមានដល់ ខ្លែងនោះដរាបណា ពួកប្រមង់ក្នុងលោក ចោមចឹកខ្លែងនោះ ដរាបនោះ ដែរ សត្វបក្សីដ៏សេស មិនបានបៀតបៀនខ្លែងដែលមិនមានសាច់ជាគ្រឿងកង្វល់ នោះ ។ បុគ្គលដេកលក់ជាសុខ ព្រោះមិនមានសេចក្តីប្រាថ្នា សេចក្តី ប្រាថ្នាដែលមានលទ្ធផលដ៏ជាសុខ នាងបិង្គលាទាសី បានធ្វើនូវសេចក្តីប្រាថ្នា ឲ្យគ្មានសេចក្តីប្រាថ្នាវិញ ក៏ដេកលក់ជាសុខដែរ ។ ក្នុងលោកនេះក្តី ក្នុងលោកខាងមុខក្តី មិនមានធម៌ដទៃប្រសើរ ជាងសមាធិឡើយ ( ព្រោះ ) បុគ្គលអ្នកតាំងនៅក្នុងសមាធិហើយ រមែង មិនបៀតបៀនបុគ្គលដទៃផង មិនបៀតបៀនខ្លួនឯងផង ។ ឧទ្ទាននៃកុដិទូសកវគ្គនោះគឺ និយាយអំពីក្បាលនិងដៃជើងរបស់ស្វាដូចមនុស្ស ១ ប្រទេស ធ្វើនូវសំឡេងថាទុទ្ទុភៈ ១ បុគ្គលអ្នកសូម ១ សត្វពពែ ប្រសើរ ១ សត្វទន្សងប្រសើរ ១ ការមិនល្អដោយកាយ ១ ទន្លេឈ្មោះកេបុកៈ ១ ស្ត្រីចម្រើនប្រសើរ ១ សេកឈ្មោះ រាធៈ ១ សីលប្រសើរ ១ ត្រូវជា ១០ ។