អដ្ឋកថា កោកាលិកជាតកទី ១

ក្បាលទី 47 · ទំព័រ 217

( អាមាត្យពោធិសត្វពោលថា ) បុគ្គលណានិយាយហួស ប្រមាណ ក្នុងកាលដែលមិនសម្រេច ( លទ្ធផល ) បុគ្គលនោះត្រូវគេកម្ចាត់ ចេញ ដេកនៅតែម្នាក់ឯង ដូចកូនតាវៅ ( ដែលមេក្ហែកចឹកកម្ចាត់ចេញ ) ។ កាំបិតទុកជាគេសំលៀងមុតហើយ ឬថ្នាំពិសដ៏ក្លាខ្លាំង ក៏ មិនទាញបុគ្គលឲ្យធ្លាក់ចុះ ដូចវាចាជាទុព្វភាសិតទេ ។ ហេតុនោះ អ្នកប្រាជ្ញគួររក្សាវាចាទុក ក្នុងកាលដែលគួរនិង កាលមិនគួរ មិនគួរនិយាយហួសប្រមាណ សូម្បីចំពោះបុគ្គលដែលស្មើនឹង ខ្លួន ។ ចំណែកបុគ្គលណាមានគំនិតគិតទុកមុន មានប្រាជាជាគ្រឿង ពិចារណា និយាយល្មមប្រមាណក្នុងកាលគួរ បុគ្គលនោះ អាចចាប់សត្រូវ ទាំងពួងបាន ដូចគ្រុឌចាប់នាគដូច្នោះ ។ [ ៦២២-៦២៥ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ កោកាលិកៈ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យោ វេ កា- លេ អសម្បត្តេ ដូច្នេះជាដើម ។ រឿងបច្ចុប្បន្ន បានឲ្យពិស្តារហើយក្នុងតក្ការិយជាតក ចំណែករឿងក្នុង អតីត មានដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វ បានជាអាមាត្យអ្នកថ្វាយឱវាទចំពោះព្រះបាទពារាណសីនោះ ព្រះរាជា ជាអ្នកមានព្រះតម្រាស់ច្រើន ព្រះពោធិសត្វគិតថា នឹងឃាត់ការនិយាយ ច្រើនរបស់ព្រះរាជានោះ ដូច្នេះហើយ ទើបគិតរកឧបមាឯណាមួយ ។ ថ្ងៃមួយព្រះរាជាយាងទៅកាន់ព្រះរាជឧទ្យានហើយប្រថាប់គង់លើមង្គលសិលា ខាងលើថ្មនោះមានស្វាយមួយដើម ។ ក្នុងទីនោះ តាវៅញី ពងក្នុងសម្បុក ក្អែកមួយលើដើមស្វាយនោះ ហើយក៏ទៅ ។ ក្អែកញីក៏ក្រាបពងតាវៅនោះ ។ ចំណេរកាលតមក កូនតាវៅក៏ញាស់ ។ ក្អែកញីសម្គាល់ថាជាកូនរបស់ខ្លួន ទើបនាំអាហារមកដោយចំពុះ ប្រតិបត្តិកូនតាវៅនោះ ។