រថលដ្ឋិជាតកទី ២

ក្បាលទី 47 · ទំព័រ 222

( អាមាត្យពោធិសត្វពោលថា ) បពិត្រព្រះរាជា បុគ្គលខ្លះ ប្រហារខ្លួនដោយខ្លួនឯង ហើយនិយាយថា គេប្រហារក៏មាន ផ្ចាញ់គេហើយនិយាយ ថាគេផ្ចាញ់ខ្លួនក៏មាន អ្នកប្រាជកុំគប្បីជឿពាក្យនៃអ្នកនិយាយមុនដោយ ដាច់ខាតឡើយ ។ ហេតុនោះ បណ្ឌិតជាតិ គួរស្តាប់ពាក្យរបស់បុគ្គលក្រៅពី នេះផង លុះស្តាប់ពាក្យរបស់ជនទាំង ២ នាក់ហើយ គប្បីធ្វើតាមពាក្យច្បាប់ ចុះ ។ គ្រហស្ថអ្នកបរិភោគកាម ជាអ្នកខ្ជិលច្រអូសមិនប្រពៃ អ្នកបួស មិនសង្រួមមិនប្រសើរ ព្រះរាជាមិនពិចារណាហើយធ្វើមិនប្រសើរបណ្ឌុិត ដែលជាអ្នកច្រើនក្រោធ ក៏ពុំប្រសើរ ។ បពិត្រព្រះអង្គជាម្ចាស់នៃទិស ក្សត្រគប្បីពិចារណាហើយ សឹមធ្វើ បើមិនទាន់ពិចារណាមិនត្រូវធ្វើទេ យសក្តី កិត្តិសព្ទក្តី រមែងចម្រើន ដល់ព្រះរាជាដែលពិចារណាហើយទើបធ្វើ ។