អដ្ឋកថា កច្ចានិជាតកទី ១
[ ៤១៩-៤២៦ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធឧបាសកអ្នកចិញ្ចឹមមាតាម្នាក់ ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា ឱទាតវត្ថា សុចិ អល្លកេសា ដូច្នេះជាដើម ។ បានឮថា ឧបាសកអ្នកចិញ្ចឹមមាតានោះ ជាកូនដែលល្អក្នុងក្រុងសាវត្ថី ជាបុគ្គលមានមារយាទល្អកាល បិតាស្លាប់ហើយ គេបូជាមាតាដូចទេវតា ទំនុកបម្រុងមាតា ដោយការខ្វល់ខ្វាយ រៀបចំទឹកលុបមុខ ទឹកខ្ពុរមាត់ ឈើ ស្ទន់ ទឹកងូត ទឹកលាងជើង បបរ និងភត្តជាដើម ។ សម័យមួយ មាតា ពោលថា នែកូន ឯងមានការងារដែលជារឿងរបស់ឃរាវាសច្រើន ចូរនាំ ស្រីដែលមានត្រកូលស្មើគ្នាម្នាក់មកធ្វ្វើភរិយា នាងនឹងចិញ្ចឹមម៉ែ ចំណែកឯង នឹងបានធ្វើការងាររបស់ខ្លួន ។ បុរសនោះពោលថា បពិត្រអ្នកម៉ែ ខ្ញុំបំណង ប្រយោជន៍សម្រាប់ខ្លួន ទើបទំនុកបម្រុងអ្នកមែ អ្នកដទៃឯណានឹងទំនុកបម្រុង បានយ៉ាងនេះ ។ មាតាពោលថា កូនជាទីស្រឡាញ់ ឯងគួរធ្វើការងារដែលឲ្យត្រ កូលចម្រើន បុរសនោះពោលថា ខ្ញុំមិនត្រូវការគ្រប់គ្រងផ្ទះ ខ្ញុំនឹងចិញ្ចឹម អ្នកម៉ែ ត្រាតែមែអស់ជីវិត ហើយខ្ញុំនឹងបួស ។ លំដាប់នោះ មាតារបស់ បុរសនោះអង្វររឿយៗ ក៏មិនបានដូចចិត្ត ទើបមិនកាន់យកការពេញចិត្ត របស់បុរសនោះជាគោលសំខាន់ នាំស្រីដែលមានជាតិត្រកូលស្មើគ្នាមកឲ្យ ដល់កូននោះ ។ គេមិនបានជំទាស់ដល់បំណងមាតា បាននៅរួមជាមួយស្រី នោះ ។ សូម្បីស្រីនោះក៏គិតថា ស្វាមីរបស់អញចិញ្ចឹមមាតាដោយឧស្សាហ៍ដ៏ ក្រៃលែង សូម្បីអញ ក៏គួរទំនុកបម្រុងលោក កាលអញធ្វើយ៉ាងនេះ ក៏នឹងជាទី ស្រឡាញ់របស់ប្តី គិតដូច្នេះហើយ ក៏ទំនុកបម្រុងម្តាយក្មេកដោយគោរព ។ ឧបាសកចិញ្ចឹមមាតា គិតថា ស្រីនេះ បម្រើម្តាយរបស់អញដោយគោរព រាប់តាំងអំពីនោះមក បុរសនោះ បានឲ្យរបស់បរិ