អដ្ឋកថា អដ្ឋសន្ទជាតកទី ២

ក្បាលទី 48 · ទំព័រ 18

[ ៤២៧-៤៣៤ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ សំឡេងអាថ៌កំបាំង សម្តែងនូវការតក់ស្លុត គួរខ្លាច ដែលព្រះបាទកោសល ទ្រង់បានស្តាប់ក្នុងពេលរាត្រី ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា ឥទំ បុរេ និន្នមាហុ ដូច្នេះជាដើម ។ ផ្ទៃរឿងដូចគ្នានឹងលោហគុម្ភិជាតកដែលពោលមកហើយ ក្នុងចតុក្កនិបាត នោះឯង ។ ឯក្នុងរឿងនេះ កាលព្រះបាទកោសលទូលថា បពិត្រព្រះអង្គដ៏ ចម្រើន តើមានហេតុអ្វីកើតឡើង ព្រោះសំឡេងដែលខ្ញុំព្រះអង្គបានស្តាប់ នេះ ។ ព្រះបរមសាស្តាត្រាស់ថា សូមមហាបពិត្រកុំខ្លាចឡើយ មិនមាន អន្តរាយណាមួយដល់ទ្រង់ ព្រោះហេតុដែលបានឮសំឡេងទាំងនោះឡើយ ទ្រង់ បានឮសំឡេងអាថ៌កំបាំងដែលគួរតក់ស្លុតបែបនេះ តែមួយព្រះអង្គឯង ក៏មិន មែន សូម្បីព្រះរាជាអង្គមុនៗ ក៏បានស្តាប់សំឡេងបែបនេះ ជឿពាក្យរបស់ ពួកព្រាហ្មណ៍ បំណងនឹងបូជាយញ្ញ ដោយសត្វមួយមុខ ៤ កាលបានស្តាប់ ពាក្យនៃបណ្ឌិត ទើបឲ្យលែងសត្វដែលចាប់មកដើម្បីសម្លាប់បូជាយញ្ញ ហើយ ឲ្យវាយស្គរប្រកាសហាមនូវការសម្លាប់សត្វពេញព្រះនគរ ។ ព្រះបាទកោសល ទូលអារាធនាឲ្យត្រាស់រឿង ( នោះ ) ទើបទ្រង់នាំយករឿងក្នុងអតីតមក សាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ មានសម្បត្តិ ៨០ កោដិ កាលចម្រើន វ័យ បានសិក្សាសិល្បវិជ្ជា ក្នុងនគរតក្កសិលា កាលមាតាបិតាស្លាប់ទៅហើយ ទើបពិនិត្យមើលទ្រព្យសម្បត្តិ ហើយលះទ្រព្យសម្បត្តិ ឲ្យជាទាន លះ កាមារម្មណ៍ ចូលទៅកាន់ព្រៃហិមពាន្ត បួសជាឥសី ធ្វើឈាន និងអភិញ្ញា ឲ្យកើតហើយ លុះត្រូវការបរិភោគរស់ជូរប្រៃ ទើបមកកាន់ផែនដីមនុស្ស ដល់នគរពារាណសីហើយ ស្នាក់នៅក្នុងព្រះរាជឧ