សុលសាជាតកទី ៣

ក្បាលទី 48 · ទំព័រ 30

( នាងសុលសាពោលទៅនឹងស្វាមីថា ) គ្រឿង ប្រដាប់ជាវិការនៃមាសនេះ និងកែវមុក្តា កែវពិទូរ្យទាំងឡាយ ជាច្រើន បពិត្រអ្នកដ៏ចម្រើន អ្នកចូរនាំយកនូវភណ្ឌទាំងអស់ចុះ មួយទៀត ចូរហៅរកខ្ញុំថាជាទាសីចុះ ។ ( ចោរឈ្មោះសត្តុកៈជាស្វាមី ពោលនឹងភរិយាថា ) នាងចូរដោះគ្រឿងប្រដាប់ជាលម្អចេញទៅ កុំយំរៀបរាប់ច្រើន ត្បិតអញទើបនឹងមកមិនដែលស្គាល់ទ្រព្យ ដែលនាងនាំមក ឡើយ ។ ( នាងសុលសាពោលថា ) តាំងពីកាលដែល ខ្ញុំរពឫកឃើញខ្លួនដរាបមក តាំងពីខ្ញុំបានដល់នូវភាពជាអ្នកដឹងក្តី ដរាបមក ខ្ញុំមិនដែលស្គាល់បុរសដទៃដែលជាទីស្រឡាញ់លើសលុប ជាងអ្នកទេ ។ អ្នកចូរអញ្ជើញមក ខ្ញុំនឹងកេកោឱបនូវអ្នក ហើយនឹង ធ្វើប្រទក្សិណ ត្បិតតាំងពីថ្ងៃនេះ ខ្ញុំ និងអ្នក លែងបានជួបគ្នា ទៀតហើយ ។ ( ទេវតាលើភ្នំពោលថា ) មិនមែនតែបុរសទេដែល ជាបណ្ឌិតក្នុងហេតុទាំងពួង សូម្ប្រីស្តីក៏ជាបណ្ឌិត ឃើញច្បាស់ ក្នុងហេតុនោះៗ បានដែរ ។ មិនមែនតែបុរសទេ ដែលជាបណ្ឌិតក្នុងហេតុទាំងពួង សូម្បីត្រែស្តីក៏ជាបណ្ឌិត គង់គិតឃើញសេចក្តីរហ័សបានដែរ ។ នាងសុលសា បានគិតឃើញឆាប់រហ័ស ក្នុងកាល ដែលមានហេតុយ៉ាងកេកោជិត បានសម្លាប់ចោរសត្តុកៈ ដូចជា គេសម្លាប់ម្រឹគនឹងធ្នូ ដែលមានគ្រឿងផ្សំគ្រប់គ្រាន់ ។ បុគ្គលណា ក្នុងលោកនេះ មិនដឹងឆាប់នូវហេតុដែល កើតឡើង បុគ្គលអ្នកមានប្រាជ្ញាតិចនោះ រមែងត្រូវគេសម្លាប់ ដូចជាចោរដែលនាងសុលសាច្រានទម្លាក់ក្នុងជ្រោះភ្នំ ។ បុគ្គលណា ក្នុងលោកនេះ ដឹងឆាប់នូវហេតុដែលកើតឡើង បុគ្គលនោះ រមែងរួចចាកការបៀតបៀនរបស់សត្រូវ ដូចជា នាងសុលសា រួចអំពីកណ្តាប់ដៃនៃចោរសត្តុកៈ ។