អដ្ឋកថា សុលសាជាតកទី ៣

ក្បាលទី 48 · ទំព័រ 32

[ ៤៣៥-៤៤៣ ] ព្រះសាស្តា កាលគង់នៅក្នុងវិហារជេតពន ទ្រង់ប្រារព្ធ ទាសីរបស់អនាថបណ្ឌិកសេដ្ឋី ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា ឥទំ សុវណ្ណកាយូរំ ដូច្នេះជាដើម ។ បានឮថា ក្នុងថ្ងៃដែលមានការលេងមហោស្រពមួយថ្ងៃ ទាសីនោះទៅ ឧទ្យានជាមួយពួកទាសី បានសូមគ្រឿងតែងខ្លួនជាមួយនាងបុញ្ញលក្ខណទេវី ជាចៅហ្វាយរបស់ខ្លួន ។ នាងបុញ្ញលក្ខណទេវី បានឲ្យគ្រឿងតែងខ្លួនរបស់ នាង ដែលមានតម្លៃមួយសែនកហាបណៈដល់ទាសីនោះ ។ នាងប្រដាប់ គ្រឿងតែងខ្លួននោះហើយ ទៅកាន់ឧទ្យានជាមួយពួកទាសី កាលនោះ ចោរម្នាក់ កើតនូវការចង់បានក្នុងគ្រឿងប្រដាប់របស់ទាសីនោះ គិតថា អញនឹងសម្លាប់ ស្រីនេះ រួចកាន់យកគ្រឿងតែងខ្លួនទៅ បានដើរចរចាជាមួយទាសីរហូតដល់ ឧទ្យាន ហើយបានឲ្យត្រីសាច់ និងសុរាជាដើមដល់ទាសីនោះ ។ ទាសីគិតថា បុរសនេះ ប្រហែលជាឲ្យដោយអំណាចកិលេស ទើបទទួលយក ហើយលេង ក្នុងឧទ្យាន ដើម្បីសាកល្បងមើលឲ្យដឹងពិត ក្នុងវេលាល្ងាច បានដាស់ពួក ទាសី ដែលដេកលក់ឲ្យក្រោកឡើង ហើយខ្លួនបានទៅកាន់សម្នាក់ចោរនោះ ចោរពោលថា នែនាង ទីត្រង់នេះ មិនមានអ្វីបិទបាំង យើងដើរទៅខាងមុខ បន្តិចទៀតចុះ ។ នាងបានស្តាប់ដូច្នោះ គិតថា ទីនេះក៏អាចធ្វើនូវរឿងកំបាំង បាន តែបុរសនេះបំណងនឹងសម្លាប់អញ យកគ្រឿងតែងខ្លួនពិត ណ្ហើយចុះ អញនឹងឲ្យគេសិក្សាឲ្យទាល់តែបាន ទើបពោលថា អ្នក ខ្ញុំអស់កម្លាំង ព្រោះ ស្រវឹងស្រា សូមអ្នករកទឹកផឹកឲ្យខ្ញុំផឹកសិន ហើយក៏នាំទៅត្រង់អណ្តូងមួយ កន្លែង ប្រាប់ថា សូមដងទឹកអំពីអណ្តូងនេះមកឲ្យខ្ញុំ ហើយហុចខ្សែ និងឆ្នាំង ឲ្យ ។ ចោរយកខ្សែចងឆ្នាំហើយ ឱនចុះក្នុងអណ្តូង កាលចោរឱនដងទឹក ទាសីមានកម្លាំងច្រើន ទើបប្រើដៃទាំង ២ ទះត្រគាក ហើយចាប់បោះទៅក្នុង អ