អដ្ឋកថា សុមង្គលជាតកទី ៤

ក្បាលទី 48 · ទំព័រ 43

[ ៤៤៤-៤៥២ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ រាជោវាទសូត្រ ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា ភុសម្ញិ កុទ្ធោ ដូច្នេះ ជាដើម ។ ក្នុងគ្រានោះ ព្រះសាស្តា កាលព្រះបាទបសេនទិកោសលទូលអារាធនា ឲ្យត្រាស់រឿង ទើបទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិក្នុងនគរពារាណសី ទ្រង់បំពេញមហាទាន ទ្រង់មានអ្នកយាមព្រះរាជឧទ្យានម្នាក់ឈ្មោះសុមង្គល កាលនោះ ព្រះបច្ចេកពុទ្ធមួយអង្គ ចេញអំពីញកភ្នំនន្ទមូលក៍ ចារិកដល់នគរ ពារាណសី អាស្រ័យនៅក្នុងព្រះរាជឧទ្យាន ស្អែកឡើង ចូលទៅបិណ្ឌបាត ក្នុងព្រះនគរ ។ ព្រះរាជាទតឃើញព្រះបច្ចេកពុទ្ធនោះហើយ ទ្រង់ជ្រះថ្លា ថ្វាយបង្គំ ហើយ និមន្តឲ្យឡើងទៅកាន់ប្រាសាទ គង់លើអាសនៈ ទ្រង់អង្គាសដោយ ខាទនីយាហារមានរសដ៏ប្រសើរផ្សេងៗ កាលទ្រង់បានស្តាប់អនុមោទនាហើយ ទ្រង់ជ្រះថ្លាក្រៃលែង សូមអារាធនាឲ្យនៅក្នុងឧទ្យានរបស់ទ្រង់ ហើយទ្រង់ បញ្ជូនព្រះបច្ចេកពុទ្ធ ទៅកាន់ព្រះរាជឧទ្យាន សូម្បីព្រះអង្គឯង លុះសោយ ព្រះក្រយាហារព្រឹកហើយ ក៏យាងទៅចាត់ចែងទីសម្រាកពេលយប់ និងទី សម្រាកពេលថ្ងៃជាដើម ឲ្យអ្នកយាមឧទ្យាន ធ្វើនាទីជាវេយ្យាវច្ចករ ហើយ យាងចូលព្រះនគរ ។ តាំងពីនោះមក ព្រះបច្ចេកពុទ្ធក៏ឆាន់ត្រង់ព្រះរាជមន្ទីរ ជានិច្ច នៅត្រង់ព្រះរាជឧទ្យាននោះអស់កាលដ៏យូរ សូម្បីនាយសុមង្គល ក៏ បម្រើព្រះបច្ចេកពុទ្ធដោយគោរព ។ ថ្ងៃមួយ ព្រះបច្ចេកពុទ្ធហៅនាយសុមង្គលមក ប្រាប់ថា អាត្មានឹង អាស្រ័យនៅស្រុកនោះ ២-៣ ថ្ងៃ ទើបមក ចូរអ្នកក្រាបទូលព្រះរាជាផងចុះ ដូច្នេះហើយ ក៏ចៀសចេញទៅ ។ នាយសុមង្គលក៏បានក្រាបទូលព្រះរាជា ហើយ ។ ព្រះបច្ចេកពុទ្ធនៅត្រង់ស្រ