អដ្ឋកថា ចេតិយរាជជាតកទី ៦
[ ៤៦១-៤៦៨ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ទេវទត្ត ត្រូវផែនដីស្រូប ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា ធម្មោ ហវេ ហតោ ហន្តិ ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា ថ្ងៃនោះ ភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងធម្មសភាថា នែ អាវុសោទាំងឡាយ ទេវទត្តធ្វើមុសាវាទ ត្រូវផែនដីស្រូប មានអវីចីជាទីទៅ ខាងមុខ ព្រះសាស្តាយាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញ នេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វីហ្ន៎ កាលភិក្ខុទាំងឡាយទូលឲ្យទ្រង់ ជ្រាបហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងឥឡូវនេះ ប៉ុណ្ណោះទេ ដែលទេវទត្តធ្វើមុសាវាទ ត្រូវផែនដីស្រូប សូម្បីក្នុងកាលមុន ទេវទត្តក៏ធ្វើមុសាវាទ ហើយត្រូវផែនដីស្រូបដូចគ្នា ហើយទ្រង់នាំយករឿង ក្នុងអតីតមកសាធកៈតទៅក្នុង អតីតកាល នាបឋមកប្ប ព្រះរាជាព្រះនាមមហាសម្មតៈ មានព្រះជន្ម ាយុមួយអសង្ខេយ្យ ។ ព្រះរាជឱរសរបស់ទ្រង់ព្រះនាមរោជៈ ព្រះរាជឱរសរបស់ព្រះបាទរោជៈ ព្រះនាមវររោជៈ ព្រះរាជឱរសរបស់ព្រះបាទវររោជៈ ព្រះនាមកល្យាណ ព្រះរាជឱរសរបស់ព្រះបាទកល្យាណ ព្រះនាមវរកល្យាណ ព្រះរាជឱរសរបស់ព្រះបាទវរកល្យាណ ព្រះនាមឧបោសថ ព្រះរាជឱរស របស់ព្រះបាទឧបោសថ ព្រះនាមវរឧបោសថ ព្រះរាជឱរសរបស់ព្រះបាទវរឧបោសថ ព្រះនាមមន្ធាតុ ព្រះរាជឱរសរបស់ព្រះបាទមន្ធាតុ ព្រះនាមវរមន្ធាតុ ព្រះរាជឱរសរបស់ព្រះបាទវរមន្ធាតុ ព្រះនាមវរៈ ព្រះរាជឱរសរបស់ព្រះបាទ វរៈ ព្រះនាមឧបវរៈ តែបុគ្គលពួកខ្លះ ហៅថា ឧបរិចរៈ ។ ព្រះបាទឧបរិចរៈនោះ គ្រងរាជសម្បត្តិក្នុងសោត្ថិយនគរ ក្នុងចេតិយរដ្ឋ ទ្រង់ប្រកបដោយឫទ្ធិ ៤ យ៉ាង ទ្រង់តែងយាងទៅខាងលើ គឺទៅតាមអាកាសមាន ទេវបុត្រ ៤ អង្គ កាន់ព្រះខ័