អាទិត្តជាតកទី ៨

ក្បាលទី 48 · ទំព័រ 109

( ព្រះបច្ចេកពុទ្ធជាសង្ឃត្ថេរសម្តែងថា ) កាលបើ ផ្ទះត្រូវភ្លើងឆេះហើយ បុគ្គលនាំចេញនូវភាជន៍ណាទាន់ ភាជន៍ នោះ រមែងបានជាប្រយោជន៍នៃបុគ្គលនោះ ភាជន៍ណាដែលភ្លើង ឆេះក្នុងផ្ទះនោះ ភាជន៍នោះ មិនបានជាប្រយោជន៍នៃបុគ្គលនោះ ឡើយ ។ សត្វលោកកាលបើត្រូវជរា និងមរណៈឆេះយ៉ាងនេះ ហើយ បុគ្គលគួរតែនាំចេញនូវទ្រព្យដោយការឲ្យទាន ( ព្រោះ ) ទ្រព្យដែលបុគ្គលបានឲ្យហើយ ឈ្មោះថា នាំចេញហើយដោយ ប្រពៃ ។ ( ព្រះបច្ចេកពុទ្ធដ៏សេសសម្តែងថា ) សត្វណា បាន ឲ្យទានដល់បុគ្គលអ្នកបានធម៌ បានត្រាស់ដឹងធម៌ដោយសេចក្តី ព្យាយាម គឺការប្រឹងប្រែង សត្វនោះ រមែងប្រព្រឹត្តកន្លងនូវ វេតរណីរបស់យមៈ ( នរក ) បាន ហើយចូលទៅកាន់ទីទាំងឡាយ ជាទិព្វ ។ អ្នកប្រាជទាំងឡាយពោលថា ទាន និងចម្បាំងជារបស់ ស្មើគ្នា ពួកជនសូម្បីតិចគ្នា តែជាអ្នកស៊ូលះបង់ជីវិត រមែងឈ្នះ ជនច្រើននាក់បាន បុគ្គលណាកាលបើជឿហើយ ឲ្យទាន សូម្បី បន្តិចបន្តួច បុគ្គលនោះ រមែងបាននូវសេចក្តីសុខក្នុងលោកខាង មុខ ដោយទេយ្យវត្ថុមានប្រមាណតិចនោះ ។ ការពិចារណាសិន ហើយទើបឲ្យ ព្រះសុគតទ្រង់ សរសើរហើយ ពួកទក្ខិណេយ្យបុគ្គលណា មាននៅក្នុងជីវលោក នេះ ទានដែលបុគ្គលឲ្យហើយ ដល់ពួកទក្ខិណេយ្យបុគ្គលនុ៎ះ មានផលច្រើន ដូចជាពូជដែលគេសាបព្រោះក្នុងស្រែដ៏ល្អ ។ បុគ្គលណា មិនបៀតបៀននូវពួកសត្វ មិនធ្វើនូវ បាប ព្រោះ ( ខ្លាច ) ការតិះដៀលអំពីអ្នកដទៃ អ្នកប្រាជទាំងឡាយ តែងសរសើរនូវបុគ្គលអ្នកខ្លាចបាប មិនសរសើរនូវបុគ្គល អ្នកក្លៀវក្លាក្នុងការធ្វើបាបនោះឡើយ ដ្បិតសប្បុរសទាំងឡាយ តែងមិនធ្វើបាប ព្រោះខ្លាច ( ពាក្យដំណេះដំនៀលនោះ ) ។