អដ្ឋកថា អាទិត្តជាតកទី ៨

ក្បាលទី 48 · ទំព័រ 111

[ ៤៧៨-៤៨៥ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ អសទិសទាន ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា អាទិត្តស្មឹ ដូច្នេះ ជាដើម ។ រឿងអសទិសទាន មានពិស្តារក្នុងអដ្ឋកថាមហាគោវិន្ទសូត្រហើយ ។ ក្នុងថ្ងៃទី ២ បន្ទាប់អំពីថ្ងៃដែលព្រះបាទកោសលថ្វាយអសទិសទានហើយ ភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ ព្រះបាទកោសល ទ្រង់ឈ្លាសជ្រើសរើសនូវស្រែបុណ្យដ៏ប្រសើរ ថ្វាយមហាទានដល់អរិយសង្ឃ មានព្រះពុទ្ធជាប្រធាន ។ ព្រះសាស្តាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុ ទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុ ទាំងនោះក្រាបទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គដោយរឿងឈ្មោះនេះ ទើប ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការជ្រើសថ្វាយទានក្នុងស្រែបុណ្យដ៏ ឧត្តមក្រៃលែងរបស់ព្រះបាទកោសល មិនជាអស្ចារ្យឡើយ បុរាណកបណ្ឌិត ក្នុងកាលមុន ក៏បានជ្រើសរើសហើយ ទើបបានថ្វាយមហាទានដូចគ្នា ដូច្នេះ ហើយ ទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទភេរុវមហារាជ សោយរាជសម្បត្តិក្នុងភេរុវនគរ នាសិវិរដ្ឋ ទ្រង់បំពេញទសពិធរាជធម៌ សង្គ្រោះមហាជនដោយសង្គហវត្ថុ ៤ តាំងនៅក្នុងឋានៈជាមាតាបិតារបស់មហាជន បានឲ្យទានដល់មនុស្សកំព្រា វនិព្វក និងយាចកទាំងឡាយជាច្រើន ។ ទ្រង់មានអគ្គមហេសីព្រះនាមថា សមុទ្ទវិជយា ជាបណ្ឌិតសម្បូរដោយញាណ ។ ថ្ងៃមួយ ព្រះបាទភេរុវមហារាជ ទ្រង់ទតរោងទាន ទ្រង់ព្រះតម្រិះថា បដិគ្គាហកទាំងឡាយ សុទ្ធតែជាអ្នក ទ្រុស្តសីល មិនមានមារយាទ បរិភោគទានរបស់អញ សេចក្តីនោះ មិនធ្វើឲ្យ អញត្រេកអរឡើយ អញប្រាថ្នានឹងថ្វាយទានដល់ព្រះបច្ចេកពុទ្ធ ដែលជា អ្នកមានសីល ជាអគ្គទក្ខិ