អដ្ឋានជាតកទី ៩
( មហាធនតាបសនិយាយថា ) ក្នុងកាលណាទន្លេ គង្គាបែរជាមានផ្កាកុមុទ ទាំងមានទឹកនឹង សត្វតាវៅបែរជាមាន សម្បុរដូចស័ង្ខ ដើមព្រីងបែរជាបញ្ចេញផ្លែត្នោត កាលបើយ៉ាង នេះ ទើប ( យើង និងនាង ) បានជួបគ្នាក្នុងកាលនោះដោយ ពិត ។ ក្នុងកាលណាសំពត់បាវារ ៣ យ៉ាង គឺសំពត់ដែល ធ្វើដោយផ្កាស្រកាអណ្តើក ១ សំពត់ដែលធ្វើដោយបុយ ១ សំពត់ដែលធ្វើដោយលាយគ្នា ទាំងពីរមុខ ១ ប្រែជាសំពត់ សម្រាប់ដណ្តប់ក្នុងរដូវរងាបាន កាលបើយ៉ាងនេះ ទើប្ប យើង និង នាង ) បានជួបគ្នាក្នុងកាលនោះដោយពិត ។ ក្នុងកាលណា គេយកជើងសត្វមូសទាំងឡាយ មកធ្វើជា សើនយ៉ាងល្អឲ្យមាំ មិនឲ្យកក្រើកបាន កាលបើយ៉ាងនេះ ទើប ( យើង និងនាង ) បានជួបគ្នាក្នុងកាលនោះដោយពិត ។ ក្នុងកាលណា គេយកស្នែងទន្សាយ មកធ្វើជាបង្អោង សម្រាប់ឡើងកាន់ឋានសួគ៌បាន កាលបើយ៉ាងនេះ ទើប ( យើង និងនាង ) បានជួបគ្នាក្នុងកាលនោះដោយពិត ។ ក្នុងកាលណា ពួកកណ្តុរឡើងតាមបង្អោង ទៅទំពាស៊ី នូវដួងព្រះចន្ទ ទាំងដេញរាហូឲ្យរត់ទៅបាន កាលបើយ៉ាងនេះ ទើប ( យើង និងនាង ) បានជួបគ្នាក្នុងកាលនោះដោយពិត ។ ក្នុងកាលណា ពួករុយហើរទៅទាំងហ្វូង ក្រេបផឹក នូវសុរាក្នុងក្អម ហើយសម្រេចការនៅក្នុងរងើកភ្លើងបាន កាលបើ យ៉ាងនេះ ទើប ( យើង និងនាង ) បានជួបគ្នាក្នុងកាលនោះ ដោយពិត ។ ក្នុងកាលណា សត្វលាមានបបូរមាត់ដ៏រលីងល្អ មាន មុខដ៏ល្អជាសត្វឈ្លាសវៃ ក្នុងការរាំ និងការច្រៀងបាន កាលបើ យ៉ាងនេះ ទើប ( យើង និងនាង ) បានជួបគ្នាក្នុងកាលនោះ ដោយពិត ។