អដ្ឋកថា អដ្ឋានជាតកទី ៩

ក្បាលទី 48 · ទំព័រ 124

[ ៤៨៦-៤៩៦ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុអផ្សុកមួយរូប ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា គង្គា កុមុទិនី ដូច្នេះជាដើម ។ ព្រះសាស្តាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកពិតឬ កាលភិក្ខុនោះក្រាបទូលថា ករុណាព្រះអង្គ ពិតមែន ទើបត្រាស់សួរថា អ្នក អផ្សុកព្រោះហេតុអ្វី កាលភិក្ខុនោះក្រាបទូលថា ព្រោះអំណាចកិលេស ទើប ត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា មាតុគ្រាម ជាអកតញ្ញូ ជាអ្នកទ្រុស្តមិត្ត មិន គួរដាក់ចិត្ត បណ្ឌិតទាំងឡាយក្នុងកាលមុន សូម្បីឲ្យទ្រព្យមួយថ្ងៃ ១០០០ ក៏ មិនអាចឲ្យមាតុគ្រាមត្រេកអរបាន ស្រីនោះមិនបានទ្រព្យ ១០០០ តែមួយថ្ងៃ បុណ្ណោះ ក៏បានឲ្យមនុស្សអូស-កបណ្ឌិតនោះចេញទៅ មាតុគ្រាមមិនដឹងគុណ យ៉ាងនេះ អ្នកកុំធ្លាក់ក្នុងអំណាចកិលេស ព្រោះមាតុគ្រាមនោះឡើយ ដូច្នេះ ហើយ ទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះរាជឱរសរបស់ព្រះអង្គព្រះនាមព្រហ្មទត្តកុមារ និងបុត្ររបស់សេដ្ឋីម្នាក់ ក្នុងនគរពារាណសីឈ្មោះមហាធនកុមារ កុមារទាំង ២ ជាសម្លាញ់នឹងគ្នា តាំងពីនៅតូចៗ រៀនសិប្បៈក្នុងត្រកូលអាចារ្យជាមួយគ្នា ។ ព្រហ្មទត្តកុមារ បានគ្រងរាជសម្បត្តិ ក្នុងកាលដែលព្រះបិតាសោយទិវង្គតទៅ ។ កូនសេដ្ឋី បាននៅក្នុងរាជសម្នាក់នោះឯង ។ ក្នុងនគរពារាណសី មានវណ្ណទាសីម្នាក់ ជាស្រីធ្វើឲ្យនគរស្អាត មានរូបរាងល្អត្រកាលពន់ពេក សេដ្ឋីបុត្តបានឲ្យទ្រព្យ មួយថ្ងៃ ១០០០ អភិរមជាមួយស្រីនោះសព្វកាល សូម្បីបានតំណែងសេដ្ឋី កាលបិតាអនិច្ចកម្មហើយក៏ មិនបោះបង់ស្រីនោះ នៅតែឲ្យទ្រព្យមួយថ្ងៃ ១០០០ ហើយអភិរមនោះឯង ។