អដ្ឋកថា គិជ្ឈជាតកទី ១
[ ៥០៥-៥១៣ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុប្រដៅក្រមួយរូប ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា បរិសង្កុបថោ នាម ដូច្នេះជាដើម ។ បានឮថា ភិក្ខុប្រដៅក្ររូបនោះ ជាកូនរបស់សប្បុរសម្នាក់ បួសក្នុង សាសនាដែលនាំចេញចាកទុក្ខ កាលអាចារ្យ ឧបជ្ឈាយ៍ និងសព្រហ្មចារីមាន បំណងល្អ ពោលទូន្មានថា លោកគប្បីឈានទៅយ៉ាងនេះ គប្បីឈានថយ យ៉ាងនេះ ក្រឡេកមើលទៅមុខយ៉ាងនេះ ក្រឡេកមើលឆ្វេងស្តាំយ៉ាងនេះ បត់ អង្កុញយ៉ាងនេះ លាតសណ្តូកយ៉ាងនេះ ស្លៀកយ៉ាងនេះ ដណ្តប់យ៉ាងនេះ កាន់បាត្រយ៉ាងនេះ គប្បីទទួលភត្តត្រឹមតែល្មមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបាន ពិចារណាសិនហើយ សឹមឆាន់ គប្បីគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ ស្គាល់ ប្រមាណក្នុងភោជន ប្រកបសេចក្តីព្យាយាមរឿយៗ គប្បីដឹងទំនៀម ទទួល អាគន្តុកៈ គប្បីដឹងគមិកវត្ត គប្បីប្រព្រឹត្តដោយល្អ ក្នុងខន្ធកវត្ត ១៤ និង មហាវត្ត ៨០ គប្បីសមាទានធុតង្គគុណ ១៣ ដូច្នេះ ជាអ្នកប្រដៅក្រ មិនអត់ ធន់ចំពោះឱវាទ មិនត្រេកអរទទួលពាក្យប្រៀនប្រដៅ ពោលតបថា ខ្ញុំមិន បានថាឲ្យពួកលោក ហេតុអ្វី ទើបពួកលោកថាឲ្យខ្ញុំ ខ្ញុំបុណ្ណោះ ធ្វើវត្ថុជា ប្រយោជន៍ ឬមិនជាប្រយោជន៍សម្រាប់ខ្លួន ហើយបានធ្វើខ្លួនមិនឲ្យបុគ្គលណា ម្នាក់ប្រដៅបាន ។ បានឮថា ពួកភិក្ខុដឹងថា ភិក្ខុរូបនោះជាអ្នកប្រដៅក្រ ទើបបានប្រជុំគ្នា ពោលទោសក្នុងធម្មសភា ព្រះសាស្តាយាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកប្រជុំសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយ ក្រាបទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើប ព្រះសាស្តាឲ្យហៅភិក្ខុនោះមក ត្រាស់ថា បានឮថា អ្នកប្រដៅក្រពិតឬ ក