អដ្ឋកថា កោសម្ពិយជាតកទី ២
[ ៥១៤-៥២៣ ] ព្រះសាស្តា កាលទ្រង់អាស្រ័យនៅក្នុងនគរកោសម្ពី នាឃោសិតារាម ទ្រង់ប្រារព្ធពួកភិក្ខុដែលឈ្លោះគ្នា ក្នុងនគរកោសម្ពីនោះ ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា បុថុសទ្ទោ ដូច្នេះជាដើម ។ ផ្ទៃរឿងមានមកហើយ ក្នុងកោសម្ពិកក្ខន្ធកៈ ក្នុងទីនេះ មានសេចក្តី សង្ខេបដូច្នេះ បានឮថា គ្រានោះ ភិក្ខុ ២ រូប គឺវិនយធរមួយរូប ធម្មកថិកមួយរូប នៅក្នុងអាវាសជាមួយគ្នា ។ ភិក្ខុទាំង ២ រូបនោះ ថ្ងៃមួយ ព្រះធម្មកថិក បន្ទោបង់ឧច្ចារៈ បន្សល់ទឹកជម្រះទុកខាងក្នុងភាជនៈ ត្រង់ទីសម្រាប់ដាក់ទឹក ហើយចេញទៅ ព្រះវិនយធរចូលទៅក្នុងទីនោះតាមក្រោយ ឃើញនូវទឹកនោះ ហើយ ចេញមកសួរព្រះធម្មកថិកថា អាវុសោ លោកបន្សល់ទឹកទុកឬ ព្រះ ធម្មកថិក ឆ្លើយថា អើ ខ្ញុំបន្សល់ទុក ព្រះវិនយធរសួរថា លោកមិនដឹងថា ត្រូវអាបត្តិក្នុងសេចក្តីនេះទេឬ ព្រះធម្មកថិកឆ្លើយថា ខ្ញុំមិនដឹង ព្រះវិនយធរ ពោលថា អាវុសោ ការដែលលោកបន្សល់ទឹកទុកក្នុងភាជនៈនោះ ជាអាបត្តិ ព្រះធម្មកថិកពោលថា បើដូច្នោះ ខ្ញុំនឹងសម្តែងអាបត្តិ ព្រះវិនយធរពោលថា អាវុសោ បើលោកមិនក្លែងធ្វើ គឺធ្វើដោយភ្លេចស្មារតី ក៏មិនត្រូវអាបត្តិទេ ។ ព្រះធម្មកថិកយល់អាបត្តិនោះថា មិនជាអាបត្តិ ព្រះវិនយធរបានប្រាប់សិស្ស របស់ខ្លួនថា ធម្មកថិកនេះសូម្បីត្រូវអាបត្តិ ក៏មិនដឹង ពួកសិស្សរបស់ព្រះ វិនយធរ ឃើញពួកសិស្សរបស់ព្រះធម្មកថិក ពោលថា ឧបជ្ឈាយ៍របស់ពួក លោក ត្រូវអាបត្តិហើយ ក៏មិនដឹងថា ត្រូវអាបត្តិ ពួកសិស្សរបស់ព្រះធម្មកថិកបាននាំគ្នាទៅប្រាប់ដល់ឧបជ្ឈាយ៍របស់ខ្លួន ព្រះធម្មកថិកពោលយ៉ាងនេះ ថា ព្រះវិនយធរនេះ ដំបូងប្រាប់ថា មិនជាអាបត្តិ ឥឡូវនេះ ប្រាប់ថាជា អាបត្តិ នេះលោកនិយាយកុហក ពួកសិ